ការ​បែង​ចែក​ និងការប្តូរឈ្មោះ​ទឹកដីខ្មែរកម្ពុជា​ក្រោម​

ការ​បែង​ចែក​ និងការប្តូរឈ្មោះ​ទឹកដីខ្មែរកម្ពុជា​ក្រោម​
ការ​បែង​ចែក​កម្ពុជា​ក្រោម​ សូមមើល: បញ្ជីរាយនាមខេត្ត ក្រុង និងកោះខ្មែរនៅកម្ពុជាក្រោម បន្ថែម កម្ពុជា​ក្រោម​ចែក​ជា​ពីរ​ផ្នែក​៖ កម្ពុជា​ក្រោម​ប៉ែក​ខាងកើតនិង​កម្ពុជា​ក្រោម​ប៉ែក​ខាងលិច​កម្ពុជា​ក្រោម​ប៉ែក​ខាងកើត ជា ​ដែនដី​ស្ថិតនៅ​ខាងកើត​កំពង់ផែ​ព្រៃនគរ ឬ​សៃ​ហ្គ​ន ។ ផែនដី​នេះ​កាល​សម័យ​នោះ មានឈ្មោះ​​ហៅ​ថា​ស្រុកដូ​ណៃ ។​ ភូមិភាគ ដូ​នណៃ​ នេះ ភាគ​ធំ​សុទ្ធសឹង​ជា​ខ្ពង់រាប ។ ស្រុក​នេះ​បាន​ត្រូវ​ពួក​ជនជាតិ​​យួន​ប្លន់​យក​នៅពេល​ដែល​ប្រទេស​ខ្មែរ​ កើតសង្គ្រាម​ក្នុង​ស្រុក​គឺ​ក្នុង​រវាង គ​.​ស ១៦២៣ ។ ​ក្នុង​ភូមិភាគ​ដែនដី ដូ​​ណៃ នេះ​មាន​ជា​អាទិ៍​ ខេត្តកោះ​គង ​( Go Cong យួន​ហៅ​ហ្ក​កុង​) ,​ ទួល​តា​មោក​( Thu dau Mot យួន​ហៅ​ធូ​យ៉ូវ​ម៉ូត​) ,​ ព្រះ​សួគ៌ា​( Ba Ria យួន​ហៅ​បារៀ​) ,​ ចង្វារ​ត្រពាំង​( Bien Hoa យួន​ហៅ​បៀ​ន​វ៉ា​) ,​ អូ​កាប់​( Vung Tau យួន​ហៅ​វុងតា​វ​) ។​ ​ កម្ពុជា​ក្រោម​ប៉ែក​ខាងលិច​ វត្ត​ឃ្លាំងក្នុង​ខេត្ត​ឃ្លាំង​ដែល​វៀតណាម​ហៅ​ថា​ខេត្ត​សុក​ចាំង ជា​ដែនដី​ស្ថិត​នៅ​ភាគ​ខាងលិច កំពង់ផែ​ព្រៃនគរ​គឺ​ត្រើយ​ខាងឆ្វេង​ទន្លេសៃ​ហ្គ​ន​ ,​ សព្វ​ថ្ងៃ​គេ​ចូលចិត្ត​ ហៅថា ដែនដី​សណ្ដរ​ទន្លេមេគង្គ ។​​ភូមិភាគ​នេះ​មាន​បណ្ដារាស្ត្រ​ខ្មែរ​រស់នៅ​យ៉…