តើទម្លាប់គឺជាអ្វីពិតប្រាកដ?
ទម្លាប់ គឺជាអ្វីដែលយើងធ្វើដដែលៗ, ក៏ប៉ុន្តែភាគច្រើន យើងកម្រដឹងខ្លួនថាយើងមានវាណាស់, គឺប្រៀបដូចជាស្វ័យពិឡុត។ ទម្លាប់ខ្លះ គឺល្អ, ដូចជា៖ ហាត់ប្រាណទៀងទាត់ រៀបគម្រោងការទុកជាមុន សម្តែងការគោរពដល់អ្នកដទៃ ទម្លាប់ខ្លះ មិនល្អ, ដូចជា៖ គិតដល់អវិជ្ជមានភាព មានអារម្មណ៍អន់ជាងគេ បន្ទោសអ្នកដទៃ ហើយមានទម្លាប់ខ្លះគឺធម្មតា, រួបញ្ចូលទាំងការ៖ ងូតទឹកនៅពេលយប់ ញ៉ាំយ៉ូហ្គើតជាមួយសម មើលទស្សនាវដ្តីពីក្រោយទៅមុខ វាអាស្រ័យទៅលើថា ពួកវាជាអ្វី, ទម្លាប់របស់យើងនឹងអាចនឹងសម្រេចយើង ឬបំបាក់យើង។ យើងក្លាយទៅជាអ្វីដែលយើងធ្វើដដែលៗ, ដូចអ្នកនិពន្ធឈ្មោះ Samuel Smiles បានកត់សម្គាល់ថា៖
បណ្តុះគំនិត អ្នកនឹងទទួលផលបានជាអំពើ បណ្តុះអំពើ អ្នកនឹងទទួលផលបានជាទម្លាប់ បណ្តុះទម្លាប់ អ្នកនឹងទទលបានផលជាចរិតលក្្ខណៈ បណ្តុះចរិតលក្ខណៈ អ្នកនឹងទទួលបានផលជាភ័ព្វសំណាង សំណាងល្អ ដែលអ្នកខ្លាំងជាងទម្លាប់របស់អ្នក, ដូច្នេះ បានសេចក្តីថា អ្នកអាចកែប្រែវា។ ឧទាហរណ៍៖ សាកល្បងបត់ដៃ រួចហើយសាកល្បងបត់វាបញ្ច្រាស់វិញ, តើអ្នកមានអារម្មណ៍យ៉ាងណាដែរ? ចម្លែកណាស់ មែនទេ? ប៉ុន្តែប្រសិនបើអ្នកបត់វាបញ្ច្រាស់មកវិញចំនួនសាមសិបថ្ងៃជាប់ៗគ្នា វានឹងលែងមានអារម្មណ៍ចម្លែកទៀតហើយ ហើយអ្នកធ្វើវាដោយមិនចាំបាច់គិតអំពីវា …