សុភាសិត៖ ចង់ចេះអោយសំលាប់អាចារ្យ ចង់បានផ្លែផ្កាយកភ្លឺដុះគុល

សុភាសិត៖ ចង់ចេះអោយសំលាប់អាចារ្យ ចង់បានផ្លែផ្កាយកភ្លឺដុះគុល
អ្នកសិក្សារៀនសូត្រដែល ​ចង់ចេះចង់ដឹង ចង់បាននូវតំរិះវិជ្ជា ​ចាំបាច់ណាស់ត្រូវមាន​អ្នកនែនាំ ​ដូចជា​គ្រូបា​អាចារ្យ​​ដើម្បីប្រៀនប្រដៅ​តំរែតំរង់់​​ផ្លូវ។​ ឯការ​ដាំ​រុក្ខ​ជាតិ​ទាំង​ឡាយ​ក៏ដូច្នោះ​ដែរ ដើម្បី​ទទួល​បាន​ផ្លែ​ផ្កា​ត្រូវ​មើល​ថែ ស្រោក​ទឹក​ដាក់​ជី ។ តើ​សុ​ភា​សិត​ខាង​លើ​មាន​អត្ថ​ន័យ​ខ្លឹម​សារ​យ៉ាង​ដូច​ម្តេច ? " តើអ្នកត្រូវសម្លាប់​អាចារ្យដោយរបៀបណាទើបបានទទួលបានចំណេះ ?"  " តើអ្នកពិតជាត្រូវដុះគុលមែនឬ​ដើម្បីបានផ្លែផ្កា ?" ដើម្បីកុំអោយច្រលំដែលយើងបានចាប់អារម្មណ៍លើពាក្យថា " សម្លាប់អាចារ្យ" និង "​យកភ្លឺដុះគុល"​​ ទាំងអស់គ្នាហើយ ចឹងយើងត្រូវស្វែងយល់ថា​សម្លាប់អាចារ្យដោយ វិធីទើបបាននូវចំណេះដឹង។ អាចារ្យ គឺអ្នក​បង្ហាត់​បង្រៀន ប្រៀន​ប្រ​ដៅ​ ហើយការសម្លាប់អាចារ្យនៅទីនេះគឺសម្លាប់នូវភាពអវិជ្ជា ភាពមានៈ ការប្រកាន់ខ្លួន សំ​លាប់​ពេល​វេលា ភាព​ខ្ជិល​ច្រ​អូស សេចក្តី​ល្ងង់​ខ្លៅ និង​ការ​ងឿង​ឆ្ងល់​ផ្សេងៗ​ត្រូវ​សួរ​ដេញ​ដោល​ពី​​គ្រូ​បា​អាចារ្យទាំង​ឡាយ​ នោះអោយ​បាន​ច្បស់​លាស់ អោយ​អស់​សេច​ក្តី  ប៉ុន្តែបើ​យើង​ខ្ជិល​ច្រ​អូស មិន​ចូល​ចិត្ត​ហ្វឹក​ហាត់ រៀន​សូត្រ​ស្តាប់​គ្រូ​អាចារ្យ នោះ​យើង​និ…