ឧបាយកលសើៗ ពុំស្មើគំនិតជ្រៅ
សុភាសិតខ្មែរមួយពោលថា
"ឧបាយកលសើៗ ពុំស្មើនិងគំនិតជ្រៅ" បានបង្កប់ទៅដោយ អត្ថន័យយ៉ាងជ្រោវជ្រៅ និង ហាក់ដូចជាស៊ីគ្នាទៅនិងស្ថានភាពបច្ចប្បន្នភាពកម្ពុជាខ្លាំងណាស់។ ការរៀបចំយុទ្ធសាស្ត្រផែនការជាបន្តបន្ទាប់ ដើម្បីវាយបង្ក្រាបមកលើដៃគួររបស់ខ្លួន វាគឺជាសិល្បៈនៃអ្នករៀបចំយុទ្ធសាស្ត្រ ឧបាយកល និងអ្នកមានគំនិតស៊ីជម្រៅ។ ជាការពិតណាស់ ការធ្វើអ្វីមួយដោយភាពមិនច្បាស់លាស់ គ្មានគម្រោង គ្មានការសិក្សា គ្មានការវិភាគអោយបានល្អិតល្អន់ ឬការរៀបចំឡើងដោយសើៗ នោះ ការបរាជ័យក៏កំពុងតែដើរខិតកាន់ជិតមកដល់ដែរ។ ការគិតជ្រៅផ្លូវឆ្ងាយរមែងបំបែកឧបសគ្គ និងការត្រៀមទុកជាមុន ដើម្បីទប់ទល់នូវគ្រោះកាច់ណាមួយដែលបម្រុងចូលមក ដូចភាសិតមួយពោលថា៖
"មើលអោយឆ្ងាយ បាញ់អោយបំបែបឧបសគ្គ" ។ សុភាសិតនេះ គឺហាក់ដូចជាមនុស្សពីរក្រុម ក្រុមទី១. គឺជាជនដែលមានល្បិចកល ហើយក្រុមទី២. គឺជនដែលមានគំនិតជ្រៅមើលឃើញវែងឆ្ងាយ។ ការអនុវត្តន៍ល្បិចកលជាច្រើនហើយបន្តបន្ទាប់យ៉ាងណាក៏ដោយ អោយតែគ្មានគំនិតហើយគិតសើៗ ដោយមិនប្រកបទៅដោយបញ្ញាអោយបានជ្រៅផ្លូវវិនាសគឺខ្លួនអ្នកជាអ្នកដើរដោយ ខ្លួនឯង។ ភាពជាអ្នកមានគំនិតវៃឈ្លាតនិងមិនស្លាប់ដោយឧបាយកលរបស់អ្…