ប្រវត្តិលោក សម សារី ឪពុកលោកប្រធាន សម រង្ស៉ី
ប្រវត្តិឪពុកក្មេករបស់នាងខ្ញុំ ( Tioulong Saumura ) ប្រវត្តិលោក សម សារី ឪពុកលោកប្រធាន សម រង្ស៉ី លោក សម សារី ជាអ្នកស្នេហាជាតិ ដ៏ធំធេងនិងបរិសុទ្ធស្មោះស្ម័គ្រ ចំពោះព្រះរាជ បល្ល័ង្កនាំយកជ័យ ជំនះជូន ប្រជារាស្ត្រខ្មែរតាមព្រះតម្រិះសម្តេច នរោត្តម សីហនុ។ លោក សម សារី កើតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩១៧ នៅឃុំជង្រុក ខេត្តកំពង់ស្ពឺ មានឪពុកឈ្មោះ សម ញាន ធ្លាប់បម្រើការងារជាមន្ត្រីរាជវាំង និងជារដ្ឋមន្ត្រីក្រសួងធម្មការ ក្នុងទសវត្សរ៍ឆ្នាំ១៩៤០ ហើយ លោក សម សារី គឺជាកូនទី២ ក្នុងចំ ណោមកូនទាំងអស់៧នាក់។ ពេលរៀនចប់បឋមសិក្សាលោក សម សារី បានមកសិក្សានៅអនុវិទ្យាល័យ ស៊ីសុវត្ថិ ក្នុងឆ្នាំ ១៩៣៥-១៩៣៦ ដែលមិត្តភកត្តិរបស់គាត់រួមមាន លោក អៀង សារី និងលោក រ័ត្ន សាមឿន ជាខ្មែរកុម្មុយនិស្តដំបូង ហើយនៅឆ្នាំ១៩៣៩ លោក សម សារី បានប្រឡងជាប់មធ្យមសិក្សាបត្រ ផ្នែកទស្សនវិជ្ជា។ ក្រោយមកលោក សម សារី បានរៀបអាពាហ៍ពិពាហ៍ ជាមួយ អ្នកស្រី អិុន អេម ជាស្ត្រីខ្មែរទី១ ដែល ទទួលបានសញ្ញាបត្រ មធ្យមសិក្សាបត្រនៅឥណ្ឌូចិនបារាំងសេស នាក្រុងព្រៃនគរ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៣៩ ហើយក្រោយមក មានកូនចំនួន៥នាក់ គឺប្រុស៤នាក់ និងស្រីម្នាក់រួមមាន អេម្ម៉ារ៉ា កើតនៅឆ្នាំ …