សម្រង់ពត៏មានសំខាន់ក្នុងសប្តាហ៏នេះ
តើនូវសប្តាហ៍នេះមានអ្វីដែលរំជើបរំជួលនៅក្នុងសង្គមខ្មែរ ទាំងក្នុងប្រទេសនៅក្រៅប្រទេសខ្លះ? ទី១. ជំងឺចាស់គឺបញ្ហាជម្លោះដីធ្លីនៅក្នុងសង្គមខ្មែរដែលពេលនេះ បានក្លាយទៅជាជំងឺមហារីកទៅហើយនោះ ក៏នៅតែបានកំពុងបន្តកើតមានជាហូលហែល ស្ទើរតែគ្រប់កន្លែង គ្រប់ដំបន់នៃផ្ទៃប្រទេសកម្ពុជា។ សប្តាហ៍នេះជម្លោះដីធ្លីដែលសារពត៏មានចាប់អារម្មណ៏និងបានស្រងយកចំណងជើងដូចដូចជា៖ ១. ពលរដ្ឋខេត្តពោធិ៍សាត់ព័ទ្ធគ្រឿងចក្រក្រុមហ៊ុនឈូសដី ២. ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុននៅខេត្តពោធិ៍សាត់បារម្ភពីសុវត្ថិភាព ៣. សង្គមស៊ីវិល៖ ក្រុមហ៊ុនទទួលបានដីសម្បទាននៅកោះកុងមិនគោរពច្បាប់កម្ពុជា ៤. ពលរដ្ឋបន្ទាយមានជ័យស្នើឲ្យអាជ្ញាធរពិចារណាគម្រោងដោះដូរដីឲ្យក្រុមហ៊ុន ៥. អន្តរជាតិជំរុញឲ្យធនាគារពិភពលោកដោះស្រាយវិបត្តិដីធ្លីនៅខេត្តរតនគិរី ៦. សកម្មជននិងអ្នកគាំទ្របក្សប្រជាជនបិទផ្លូវតវ៉ាទាមទារប្លង់កម្មសិទ្ធិដីធ្លី ៧. កសិករក្រីក្រខ្លះនៅក្នុងស្រុកសង្កែខេត្តបាត់ដំបងគ្មានដីបង្កបង្កើនផល ទី២. គឺការវិលត្រឡប់របស់លោក សម រង្សី ក្នុងដំណើរស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិនៅបរទេសរយៈពេល ៣សប្ដាហ៍…