មូលហេតុ៣ យ៉ាង​ដែលធនធានបញ្ញាណខ្មែរ​បែកខ្ញែក

មូលហេតុ៣ យ៉ាង​ដែលធនធានបញ្ញាណខ្មែរ​បែកខ្ញែក
មាន​មូលហេតុ​ច្រើនយ៉ាង​ដែល​ធ្វើ​ឲ្យ​ធនធាន​បញ្ញាញាណ​របស់​ខ្មែរ​បែកខ្ញែក​និង​ចូលគ្នា​មិន​ចុះ៖  មូលហេតុ​ទី១៖ ដោយសារ​ពណ៌​សម្បុរ​នយោបាយ។ បញ្ញវន្ត​ដែល​ស្ថិតក្នុង​និន្នាការ​នយោបាយ​ខុសគ្នា​មាន​ទស្សនៈ​ផ្ទុយគ្នា​ ស្រឡះ​អំពី​ការអភិវឌ្ឍ​ប្រទេស​បើទោះជា​ពួកគេ​ទទួលបាន​ការអប់រំ​ពី​ប្រភព​ តែមួយ​ក៏ដោយ។ ពួកគេ​វាយប្រហារ​រិះគន់​គ្នា​ដោយ​ឈរលើ​ទិដ្ឋភាព​នយោបាយ​ជាង​ទិដ្ឋភាព​ បច្ចេកទេស។ នៅពេលដែល​ប្រយោជន៍​នយោបាយ​ដឹកមុខ ចំណេះ​ជំនាញ​របស់​បញ្ញវន្ត​ទាំងនោះ​ត្រូវ​បែកខ្ញែក​គ្នា​ដោយ​ចៀស​មិន​ផុត។ មូលហេតុ​ទី២៖ ការប្រកាន់​បក្ខពួកនិយម​និង​ផលប្រយោជន៍។ អ្នកចេះដឹង​ពិតប្រាកដ​ដែល​ចេញពី​ប្រភព​គ្រួសារ​អ្នកក្រីក្រ មិនសូវមាន​សំណាង​ដូច​កូន​អ្នកធំ​ឬ​អ្នកមាន​សែស្រឡាយ​បក្ខពួក​នោះឡើយ។ យ៉ាងហោចណាស់ ពួកគេ​ត្រូវ​ចេះ​សម្រប​ខ្លួន​យ៉ាង​ល្អ​ទៅនឹង​អ្នកនយោបាយ​ពីព្រោះ​អ្នកចេះ​ ដែល​មិន​ចង់​ពាក់ព័ន្ធ​នឹង​នយោបាយ​នឹងមិន​ឡើងទៅ​កាន់​តួនាទី​សំខាន់​បានឡើយ។ ផ្ទុយទៅវិញ អ្នក​មិន​ចេះតែ​តាំងខ្លួន​ជា​អ្នកចេះ​ច្រើនតែ​មានសំណាង​ជាង​ឲ្យ​តែ​ពួកគេ​ ពូកែ​សម្តែង​តាម​អ្នកនយោបាយ។ អ្នកចេះដឹង​ខ្លះទៀត ដោយសារតែ​ផលប្រយោជន៍​ក៏​សុខចិត្ត​បំភ្លេច​ឧ​ត្ត​ម​គតិ​ចោល​ហើយ​បិទមា…