ដូចដែលមនុស្សបានគិត

ដូចដែលមនុស្សបានគិត
ដូចដែលមនុស្សបានគិត (As a Man Thinketh) តើ ចេមស៏អែលឡឺន ( James Allen ) ជាអ្នកណា? ទោះបីជាសៀវភៅ​របស់លោក ដែល មានជំណង ជើងថា “ដូចដែលមនុស្សបានគិត” បាន​បណ្ណុះនូវ គំនិតដល់ មនុស្សរាប់លាន នាក់ជុំ វិញ ពិភព លោក​​ហើយ​ជាបុព្វ​ហេតុមួយ​ភាគ​ដ៏ចំបងក្នុង ការផ្តួច ផ្តើមនូវវិស័យកែលំអខ្លួនក៏​ដោយមាន រឿងរ៉ាវ​តិច​តូចណាស់ដែលគេ​បាន ដឹងអំពី​លោក​ចេមស៏ជា​អ្នកនិពន្ធសៀវភៅនេះ។ គាត់កើតនៅរដ្ឋ ឡេសេស្ទ័រ ប្រទេសអង់គ្លេស​ក្នុងឆ្នាំ ១៨៦៤ ហើយបាន​បំរើការងារជា​លេខា​ធិការផ្ទាល់របស់​នាយក​សា​ជីវកម្មដ៏ធំ​មួយរបស់​អង់គ្លេស​រហូតដល់ឆ្នាំ​ ១៩០២។ នៅពេល​លោកមាន​អាយុ៣៨ ឆ្នាំលោក​បានចូល​និវត្តន៏ពីការងារ​ទៅនិពន្ធ​សៀវភៅវិញ ហើយគាត់​ជាមួយ​និង​ប្រពន្ធ បានផ្លាស់​ទៅនៅផ្ទះខ្ទម​តូចមួយនៅក្នុង ភូមិអ៊ីហ្រ្វាខុម នៃ​ប្រទេស​អង់គ្លេស។ គាត់​​សរសេរ​សៀវភៅបានជាង២០ក្បាល មុនពេល​គាត់​​​បាន​ទទួលមរណ​ភាពក្នុងអាយុ៤៨ឆ្នាំ។ សៀវភៅ“ដូចដែលមនុស្សបានគិត”បានជះឥទ្ធិពលលើអ្នកនិពន្ធជាច្រើននាសម័យនោះដូជា Norman Vincent Peale, Earl nightingale, Denis Waltley និង Tony Robbins ស្នាដៃមួយក្បាល តូចរបស់ គាត់នេះ ត្រូវបានបកប្រែជាភាសា សំខាន់ៗចំនួនប្រាំ ដែលបានធ្វើអោយ អ្នករាប់លាន នាក់ទទួល ស្គាល់ថា …