អត់អួតទេ "តែស្តាប់ទៅដូចអួត"

អត់អួតទេ "តែស្តាប់ទៅដូចអួត"
ហេតុអ្វីក៏មនុស្សយើង ជាពិសេស អ្នកចេះអ្នកពូកែមួយចំនួន ដែលមានគំនិត និងទ្រឹស្តីល្អខ្លះ មិនល្អខ្លះ មួយភាគតូចចូលចិត្តប្រើពាក្យថា "គេភ្លើ" ហើយលើកខ្លួនឯងថាអស្ចារ្យអញ្ជឹង។ ចឹងគេហៅថា "អំនួត"​ មនុស្សចឹងបើសួរថាអូតទេ? ប្រាកដណាស់ឆ្លើយថា អត់អួតទេ "តែស្តាប់ទៅដូចអួត"!!! បើគិតចេះវិញប្រហែលជាធូរចិត្តបន្តិត  អ្នកនៅស្រុកស្រែព្រឹកឡើងគាត់​មើលទៅស្រែគាត់ ស្រែហ្នឹងល្អណាស់ពណ៏ខៀវស្រងាត់ ក្នុងចិត្តគាត់សង្ឃឹងយ៉ាង​ខ្លាំងថានឹង​ទទួលបានផលច្រើន។  គាត់គិតហើយក៏សប្បាយចិត្តណាស់។ ចំណែកអ្នកផ្សារ​វិញព្រឹកឡើង​បើកភ្នែក ឃើញមានអ្នកចូលផ្សារច្រើនទិញឥវ៉ានក្នុងចិត្តគាត់ត្រេកអរណាស់គាត់សង្ឃឹងថា​ និងមានលុយចូលយ៉ាងច្រើនក្នុងថ្ងៃនេះមិនខាន់ គិតហើយគាត់ញញឹមយ៉ាងសប្បាយក្នុងចិត្ត។ មានជនម្នាក់ទៀតគាត់មិនចូលចិត្តស្រែ ពេលគាត់ឃើញគេធ្វើស្រែស្ទង់ស្រូវ គាត់ក៏ស្រែកឡើងថា ឳធ្វើស្រែកអីក៏លំបាក់យ៉ាងនេះ ទំរាំតែបានស្រូវ ទំរាំចេញមកជាអង្គរលំបាកណាស់គិតហើយ ក្នុងចិត្តក៏ទោមនស្សឡើង អើ!! អ្នកស្រែលំបាក់ណាស់!!។ គាត់ក៏សំឡឹងទៅមើលអ្នកផ្សារ ធម្មតាទេ នៅផ្សារតែងតែមានមនុស្សច្រើនដើរចុះ ដើរឡើង សំឡែងរញ្ញេរញ៉ៃ អ្នកលក់ខ្លះទាញអ្នកទិញពីមុខពីក្រោយ គាត់គិតថា ឳ…