គំនិត និងអកប្បកិរិយា

គំនិត និងអកប្បកិរិយា
គំនិត និងអកប្បកិរិយា “ដូចដែលមនុស្សបានគិត” មិនត្រឹមតែ និយាយ អំពីសារជាតិ របស់មនុស្ស ទាំងស្រុងនោះទេ ប៉ុន្តែថែម ទាំងរាប់បញ្ចូល យ៉ាងទូលាយនូវរាល់លក្ខណ័្ឌ និងកាលៈទេសៈ នៅក្នុង ឆាកជិវិត របស់ មនុស្សទៀតផង។ ធាតុពិត មនុស្សគឺជាអ្វីដែលគេគិត ជាអកប្បកិរិយា ដែលជា ការរបូកបញ្ចូលគ្នាទាំងស្រុងនូវគំនិតទាំងអស់របស់គេ។ រុក្ខ ជាតិ ដុះឡើង ដោយសារ គ្រាប់ពូជ ហើយមិនអាច ដុះបាន ឡើយ បើ គ្មាន គ្រាប់ពូជ ដូច្នេះហើយរាល់អំពើទាំងអស់របស់មនុស្ស គឺ កើតឡើង ដោយសារគ្រាប់ពូជគំនិតដែល លាក់នៅខាងក្នុង ហើយអំពើទាំង នោះមិនអាចលេច ឡើងជា រូបរាងបានទេ បើគ្មានគ្រាប់ពូជគំនិតទេនោះ។  ទ្រីស្តីនេះ គឺទាក់ទងស្មើគ្នា ទៅនឹងអំពើទាំងឡាយណា ដែលគេហៅថា “កើតឡើងដោយឯកឯង” ហើយ “មិនបានត្រិះរិះគិត ជាមុន” និងអំពើទាំងឡាយណា ដែលបង្កើតឡើងដោយចេតនា។ អំពើគឺជាផ្កានៃគំនិត ហើយសេចក្តីរីករាយ និងសេចក្តីឈឺចាប់ គឺជាផ្លែរបស់វា ដូច្នេះហើយមនុស្ស ម្នាក់ៗតែងតែទទួលបានផ្លែផ្អែម និងចង់ល្វីង ទៅតាមការដាំដុះនូវអំពើរបស់ខ្លូនផ្ទាល់។ គំនិតនៅ ក្នុងខួរក្បាល បានបង្កើតមនុស្សយើង ហើយសារជាតិរបស់មនុស្ស គឺត្រូវបានស្ថាបនា និងបង្កើត ឡើងដោយគំនិត។ ប្រសិនបើនៅក្នុងខួរក្បាលរបស់មនុស្សម្នាក់ មានផ្ទុកទៅ ដោយគំនិត…