ឥទ្ធិពលរបស់គំនិតលើកាលៈទេសៈ (២)

ឥទ្ធិពលរបស់គំនិតលើកាលៈទេសៈ (២)
មនុស្សត្រូវបានបង្ខិតបង្ខំដោយកាលៈទេសៈ ដរាបណាគាត់ជឿជាក់ថា ខ្លួនគាត់គឺជាសត្វ​លោក​ដែលតំណាងអោយលក្ខខ័ណ្ឌខាងក្រៅនោះ ប៉ុន្តែនៅពេលដែលគាត់យល់ច្បាស់ថាគាត់​គឺជា​កំលាំង​ឥទ្ធិពលមួយ ដែលមានសមត្ថភាពក្នុងការប្រឌិតហើយថាគាត់​អាចយក​ដីនិង​គ្រាប់​ពូជ​នៃជីវិតរបស់គាត់ចេញអោយផុតពីកន្លែងដែលកាលៈទេសៈដុះឡើងនោះ​គាត់នឹងក្លាយជាមនុស្សដែលអាចធ្វើជាម្ចាស់លើខ្លួនឯងបាន។ ដោយថា​កាលៈទេសៈដុះចេញពីគំនិត មនុស្សម្នាក់ដឹងច្បាស់ថា អ្នកណាអាច​អនុវត្តការគ្រប់គ្រង និងបរិសុទ្ធកម្មដោយខ្លួនឯង ពីព្រោះគាត់នឹងឃើញថា ការកែប្រែនៅ​ក្នុងកាលៈទេសៈ​របស់​គាត់គឺមានទំនាក់ទំនងយ៉ាងជាក់ច្បាស់ចចា​មួយនឹងលក្ខណៈ​ផ្លស់ប្តូរគំនិត​របស់គាត់ ។ វាពិតណាស់ថា នៅពេលដែលមនុស្សម្នាក់បូជាខ្លួនយ៉ាងស្មោះស្ម័ត្រ ដើម្បីបំបាត់ចោលនូវកង្វះ​ខាតនៅក្នុងអកប្បកិរិយារបស់ខ្លួន ហើយធ្វើអោយបានលឿន និងកត់សំគាល់នូវការវិវត្តន៍ គាត់និងឆ្លងកាត់ការប្រែប្រួលតៗគ្នាយ៉ាងលឿន។ គ្រាប់ពូជគំនិតដែលគេបានសាបព្រួស ឬដែលគេធ្វើអោយជ្រុះទៅក្នុងខួរក្បាល ហើយចាក់ឫសនៅទីនោះ នឹងបង្កបង្កើតកូនចៅ ដែលមិនយូរមិនឆាប់ នឹងចេញផ្កាទៅជាអំពើ ហើយមានផ្លែទៅជាឳកាស និងកាលៈទេសៈ។ គំនិតល្អមានផ្លែល្អ ចំណែកឯគំនិតអាក្រាក់មានផ្លែអាក្រាក់។ ពិភពខាងក្…