ឥទ្ធិពលរបស់គំនិតលើកាលៈទេសៈ (១)

ឥទ្ធិពលរបស់គំនិតលើកាលៈទេសៈ (១)
គេអាចប្រៀបប្រដូចខួរក្បាលរបស់មនុស្សទៅនឹងសួនច្បារមួយ​ដែល​គេ​អាចធ្វើការ​ដាំដុះអោយវាឆ្លាតឫទុក​អោយវាដុះ​ស្រេចតែចិត្ត​ដោយគ្មានស​ណ្តាប់ធ្នាប់ ប៉ុន្តែមិនថាត្រូវបានគេដាំដុះឫទុកចោលនោះទេគឺវា ត្រូវ​កើតចេញជាផល ។ ប្រសិនបើគេមិនបាន ដាក់គ្រាប់ពូជល្អទៅក្នុង​វាទេផល​គ្រាប់ដែលគ្មាន​ប្រយោជន៍ដ៏ច្រើនលើសលប់​នឹងជ្រុះធ្លាក់​ពាសពេញក្នុងនោះ ហើយ​នឹងបន្ត​បង្កបង្កើត​គ្រាប់​ប្រភេទ​ដូចគ្នា​នោះដ៏ច្រើនទៅទៀត ។ វាដូចគ្នានឹងអ្នក ថែសួនដាំ ដុះនៅលើដីមួយដុំ របស់គាត់ដែរ​ដោយ​ការពារកុំឱ្យរុក្ខ ជាតិដែលគ្មាន ប្រយោជន៍ដុះនៅលើដីនោះ ហើយ​ដាំផ្កា និងរុក្ខជាតិហូបផ្លែដែលគាត់ត្រូវការ មនុស្សអាចថែ ទាំសួន​គំនិតរបស់​ខ្លួនដោយកំចាត់​ចោលឱ្យអស់​នូវគំនិត​ដែល​ខុសគ្មាន​ប្រយោជន៍ និងដែលមិន បរិសុទ្ធ ហើយដាំដុះនូវរុក្ខជាតិ​ដែលផ្តល់​ផ្លែផ្កាគំនិតត្រឹមត្រូវសំខាន់និងបរិសុទ្ធ។ដោយបន្តអនុវត្ត តាម​ដំណើរ​ខាងលើនេះមនុស្សមិន យូរមិនឆាប់​នឹងដឹងថាគាត់​គឺជា​កំពូល​​អ្នក ថែទាំសួនគំនិត និង ជាអ្នកតំរង់ខួរក្បាល និងកំលាំងនៃគំនិត ក្នុងការរៀប​ចំអកប្បកិរិយា​កាលៈទេសៈ និងជោជវាសនា។​ គំនិតនិងអក្បកិរិយាគឺជាវត្ថុតែមួយហើយដោយសារតែអក្បកិរិយាអាចបង្ហាញអោយឃើញនិងឃើញខ្លួនវាតាមរយៈបរិស្ថាននិងកាលៈទ…