ឥទ្ធិពលរបស់គំនិតលើកាលៈទេសៈ (៣)

ឥទ្ធិពលរបស់គំនិតលើកាលៈទេសៈ (៣)
ទោះបីជានៅពេលដែលមនុស្ស​ទើបចាប់​​កំណើត​ក៏ដោយ គឺសារ​ជាតិគំនិតរបស់​មនុស្សកើតចេញមកដោយខ្លួនឯង ហើយនៅ​គ្រប់ជំហាននៃការធ្វើដំណើរនៅលើភពផែនដី វាក៏ចាប់យក​បណ្តុំលក្ខខ័ណ្ឌផ្សេង​ៗដែលបង្ហាញអោយ​ឃើញនូវខ្លួន​របស់​វាផ្ទាល់​ដែលជាការ​ឆ្លុះបញ្ជាំងអោយឃើញនូវភាពបរិសុទ្ធ និងភាពមិនបរិសុទ្ធ ចំណុចខ្លាំង និងចំណុចខ្សោយរបស់វា។ កបិចិត្ត គំនិត នឹងហិច្ឆតា របស់មនុស្សត្រូវបានរារាំង ឬធ្វើអោយខកខានមិនបាន​សំរេចនៅ​គ្រប់ជំហាន ប៉ុន្តែគំនិត និងសេចក្តីប៉ងប្រាថ្នានៅខាងក្នុងរបស់គេ ត្រូវបានចិញ្ចឹមទុកដោយ​អាហារ​ផ្ទាល់ខ្លួនរបស់វា ទោះបីវាជាគំនិតអាក្រាក់ ឬបរិសុទ្ធស្អាតស្អំក៏ដោយ។ អ្នកដែលអាចដាក់កំហិតមនុស្សបាន មានតែមនុស្សខ្លួនឯងតែប៉ុណ្ណោះ គំនិត និងសកម្មភាព គឺជាអ្នកយាមតុកអោយបានជោកវាសនា ពួកវាដាក់តុកមនុស្សធ្វើអោយមនុស្សគ្មានតំលៃ ប៉ុន្តែពួកវាក៏ជាទេវតារបស់សេរីភាព ពួកវារំដោះមនុស្ស ធ្វើអោយមនុស្សថ្លៃថ្នូរ។ មនុស្សមិនអាច​ទទួល​បាននូវអ្វី ដែលគាត់គ្រាន់តែប្រាថ្នា និងបូងសួងសុំនោះទេ មនុស្សអាចទទួលបានតែរបស់អ្វី ដែលគាត់រកបានដោយសុច្ចរិតតែប៉ុណ្ណោះ។ សេចក្តីប៉ងប្រាថ្នា និងការបួងសួងសុំ នឹងបានសមតាម​បំណង នៅពេលដែលសេចក្តីប៉ងប្រាថ្នា និងការបួងសួងនោះ ចុះសំរុងគ្នាជាមួយគំនិង…