ឆ្កែចចក និងសត្វក្រៀល
ឆ្កែចចក និងសត្វក្រៀល ឆ្កែចចកមួយក្បាល ស៊ីលោភខ្លាំងពេក ក៏ស្លាក់ឆ្អឹងនៅទទឹងក។ វាបានរត់ទៅរកសត្វក្រៀល អោយជួយលូកយកឆ្អឹងចេញ។ “ខ្ញុំនឹងជូនរង្វាន់ឯងយ៉ាងគាប់ចិត្ត, ប្រសិនបើឯង ជួយដកឆ្អឹងចេញពីបំពង់ករបស់យើង ,” ចចកនិយាយ ទៅកាន់សត្វក្រៀល។ សត្វក្រៀលដឹងថា ការដាក់ក្បាលចូលទៅក្នុងមាត់ របស់ឆ្កែចចក មិនមែនជារឿងល្អទេ ប៉ុន្តែដោយសារសារជាតិលោភលន់ របស់វា, វាក៏យល់ព្រមធ្វើតាមឆ្កែចចក។ បន្ទាប់ពីឆ្កែចចក បានទទួលអារម្មណ៍ថា ឆ្អឹងបានរបូតចេញពីបំង់កវាហើ យ វាក៏ដើរចេញយ៉ាងហី។ “ឯណារង្វាន់របស់ខ្ញុំ?” សត្វក្រៀលស្រែកសួរទាំងអន្ទះ សារ។ ឆ្កែចចកគ្រហឹម រួចបែរក្រោយ និយាយទៅកាន់សត្វក្រៀលថា៖ “ស្អី! ប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេឬ? អញអនុញ្ញាតអោយឯង ដកក្បាលចេញពីមាត់អញ ដោយពុំខាំត្របាក់នោះ គឺសំណាងឯងហើយ!” នៅពេលបម្រើមនុស្សអាក្រក់ កុំរំពឹងចង់បានរង្វាន់។ ដោយ៖ Bong Botrakhmer