សំរង់ពាក្យជិវិត

សំរង់ពាក្យជិវិត
ដើរកាត់ផ្នូរខ្មោចទើបដឹងថាខ្លួននៅរស់ តែពេលនេះខ្ញុំដើរកាត់អ៊ិនធឺណេតមួយសន្ទុះក៏នឹកឃើញ​ន័យរបស់សំរង់ពាក្យនៃអត្ថន័យជិវិត។ ជិវិតគឺដូចជាការដើរផ្លូវមួយដល់វែងឆ្ងាយមួយ បើអ្នកមាន​ត្រីវិស័យ​សំរាប់មើលនោះគឺមិនថ្វីគឺយើងអាចដឹងថានៅពេលណាដែលយើងត្រូវ ចាប់ផ្តើម ហើយនៅ​ពេល​ណាដែលយើងនិងត្រូវបញ្ចប់។ ធ្វើយ៉ាងណាទើបអាចរស់នៅដោយស្ងប់សុខជាមួយអតីតកាលរបស់អ្នកបាន? ដើរកាត់វិថីជិវិតកាន់តែយូរ អ្នកក៏បន្សល់ដានជើងក៏កាន់តែច្រើន នេះគឺជាបរិបទនេះជិវិតដែល​វាជា​រឿង​​ធម្មតានៃធម្មជាតិរបស់ជីវិត។​ តែភាគច្រើននៃចិត្តមនុស្សលោកតែតែងមិនសូវពេញចិត្តក្នុង​គន្លង​ដំណើរនៃជិវិតអតិតកាលរបស់ខ្លួន​ដែលអ្នកបានធ្វើកន្លងមកក្នុងអតិតកាល។ ហើយអ្នកក៏​នឹង​មិនសប្បាយចិត្តហើយអាចនិងបន្តតការមិនសប្បាយរហូតបើគ្មានវិធីដោះស្រាយនោះ ព្រោះអ្នក​អាច​មានអារម្មណ៏កំសត់ខ្លួន ឯកោ និងទោមនស្សក្នុងចិត្តជាដើម។  ធម្មជាតិរបស់មារគឺចូលចិត្តយកឈ្នះអ្នកដទៃ ធម្មរបស់ព្រះគឺចូលចិត្តយកឈ្នះចិត្តខ្លួនឯង បើអ្នកមិនចេះអប់រំចិត្តខ្លួនឯងអោយល្អប្រពៃនោះទេ អ្នកនិងនៅតែជាទាសកររបស់ចិត្ត គឺចិត្ត​អាក្រក់​ ចិត្តបាប ចិត្តមារនេះរហូត អ្នកត្រូវតែយកឈ្នះខ្លួន។ ឈ្នះអ្វីស្មើនិងឈ្នះចិត្តខ្លួនមិនមានទេ។  គន្លងដំណើរនៃភាពបរាជ័យ…