Posts

ការជឿរជាក់លើខ្លួនឯង Believe in Yourself

ការជឿរជាក់លើខ្លួនឯង Believe in Yourself
វិធីនៃការគិតដ៏ត្រឹមត្រូវមួយនៃការចាប់ផ្តើមពីខ្លួនឯង នោះគឺការជឿរជាក់លើខ្លួន ជឿរលើសម្ថភាពដែលខ្លួនមាន ភាគច្រើននៃមនុស្សជោកជ័យគឺការចាប់ ផ្តើមពីខ្លួនឯង ពីអំណាចនៃខាងក្នុងដែលបានចំរុញ អោយចេញមក ខាងក្រៅដើម្បីជំនះនូវឧបសគ្គដែលមានមករារាំងក្នុងប្រព្រឹតឆ្ពោះទៅកាន់គោលដៅរបស់អ្នក។  ការជឿរជាក់លើខ្លួនឯង Believe in Yourself  មានមនុស្សជាច្រើនដែលខ្ញុំបានជូបនិងបានជជែកគ្នាពីបទពិសោធន៏នៃការបរាជ័យក្នុងការសម្ភាសន៍ការងារគឺការខ្វះភាពទុកចិត្តលើខ្លួនឯង។ ជាឧទារហ៍មិត្តម្នាក់របស់ខ្ញុំឈ្មោះ កញ្ញា សំណាង គាត់សិក្សាជំនាញ ធនាគារ និងហរិញ្ញវត្ថុហើយគាត់ មានបទ ពិសោធន៍ធ្វើការជិតប្រាំឆ្នាំ ជាអ្នកបញ្ចូលទិន្ន័យ ជាគ្រួបង្រៀន និងជា Receptionist ផងដែរ។ ថ្ងៃមួយគាត់ បានទៅសម្ពាសន៍ការងារ ក្នុងមុខដំណែង ជាអ្នកជំនួយការគណនី ក្នុងក្រុមហ៊ុនមួយក្នុងក្រុងភ្នំពេញ។  អ្នកសម្ពាសន៍នោះបានសួរថា៖ “សំណាង បានរៀនជំនាញធនាគារ និងហរិញ្ញវត្ថុហើយពេលនេះសំណាង ត្រូវមកកាន់ដំណែង ជាជំនួយគណនី តើប៉ុន្មានភាពរយ ដែលសំណាង អាចមានទំនុកចិត្តថាអាច និងធ្វើបាន”? សំណាង បានឆ្លើយថា ៖ “ខ្ញុំអាចធ្វើបានយ៉ាងហោចណាស់ ៤០%ដែរ តែបើខ្ញុំបានការហ្វឹកហាត់បន្ថែមទៀត ខ្ញុំនិងសង្ឃឹមថានិងអាចធ្វើបា…