វិធីអានសៀវភៅឲ្យឆាប់ចាំ
ការអានសៀវភៅ ជាការបង្កើនចំណេះដឹង និងជាការស្វែងយល់នូវអ្វីថ្មីៗបន្ថែមទៀត ប៉ុន្តែ បើអ្នក ជួបបញ្ហាក្នុងការអានសៀវភៅ ដូចជា អានហើយមិនចាំ គួរពិនិត្យនូវចំណុចសំខាន់ៗ ដូចខាងក្រោម ៖ ទីកន្លែង ៖ គួរជ្រើសបន្ទប់ដែលមានខ្យល់ចេញចូល ស្រឡះល្អ មានពន្លឺគ្រប់គ្រាន់ និងមិនមែនជា ផ្លូវចេញចូលឆ្លងកាត់របស់មនុស្សម្នាច្រើននាក់ពេក ជាបន្ទប់មានភាពស្ងប់ស្ងាត់ល្អ គ្មានអ្វីរំខាន រួមទាំងតុ និងកៅអី ក៏ត្រូវបង្កលក្ខណៈងាយស្រួល ក្នុងការក្រោកឈរ ឬអង្គុយ នឹងជួយឱ្យមិនសូវតានតឹង និងមាន សមាធិក្នុងការអានច្រើនជាងមុន។ ពេលវេលា ៖ មុនចូលគេង ក្នុងអំឡុងពេលពីម៉ោង ៨-១០យប់ ឬពេលព្រឹកព្រលឹម ពីម៉ោង ៥:៣០-៧:០០ព្រឹក ជាពេលវេលាដែលរាងកាយបានសម្រាកពេញលេញ ហើយរាងកាយមិនសូវអស់កម្លាំង អារម្មណ៍មិ…