បុរសពិការភ្នែកទាំង ៦នាក់និងសត្វដំរី

បុរសពិការភ្នែកទាំង ៦នាក់និងសត្វដំរី
តើអ្នកធ្លាប់បានអាន ឬដឹងអំពីរឿងព្រេងបុរាណរបស់ឥណ្ឌា ដែលមានចំណងជើងថា “បុរសពិការភ្នែក ទាំង៦នាក់ និងដំរី” ទេ? មើលរូបភាពខាងលើមួយភ្លេតហើយគិតសញ្ជឹងគិតមើលដូចជាអស់សំនើចដែលទេ? តែធាតុពិតរបស់ មនុស្សគឺបែបនេះ ក្នុងរូបភាពនេះបានបង្កប់ទៅដោយគំនិតអប់រំ និងបង្រៀន មនុស្សអោយចេះគិតគ្រប់ ជ្រុងជ្រោយ មុននិងសម្រេចចិត្តអ្វីមួយ ដោយកុំគិតតែមួយផ្នែកៗ ឬមួយជ្រុងៗនៃកិច្ចការនោះៗ។  សង្ខេបសេចរឿងនេះ៖ កាលពីព្រេងនាយមានបុរស ៦នាក់រស់នៅជ្រលងភ្នំមួយឈ្នោះ Brahmaputra ក្នុងប្រទេសឥណ្ឌា បុរសទាំង៦នាក់នោះជាជនពិការភ្នែកតាំងពីកំនើត ពួកគេមិនដែលមើលឃើញអ្វីទេ។  មានថ្ងៃមួយនោះពួកគេបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ហើយរឿងរ៉ាវដែលពួគេឈ្លោះគ្នានោះ គឺជាសត្វដំរី ព្រោះពួកគេមិនធ្លាប់ជួបសត្វដ៏អស្ចារ្យនេះទេ ដែលពួកគេធ្លាប់តែបានលឺក្នុងរឿងនិទានប៉ុណ្ណោះ។ ដូច្នេះដើម្បីបំពេញចិត្តរបស់ពួកគេនិងដើម្បីដោះស្រាយជម្លោះនេះពួកគេបានសម្រេច ចិត្តថានិងស្វែងរកដំរីមួយ។ ដោយសារតែពួកគេជាមនុស្សពិការភ្នែក ពួកគេមិនអាចមើលឃើញសត្វដំរីទាំងមួលទេ ហើយពួកគេក៏បាន ទៅស្ទាប់សត្វដំរីនោះពីទិសដៅផ្សេងៗគ្នា បន្ទាប់ពីពួកគេបានស្ទាប់រួចរាល់ហើយ ពួកគេក៏បានស្រែកប្រកាសម្នាក់ម្តងថា៖  “បុរសពិការភ្នែកទីមួយ ស្ទា…