មនុស្សសម័យថ្មីចូលចិត្តលេងទូរស័ព្ទយូរ ជាជាងនៅកំដរសង្សារ

មនុស្សសម័យថ្មីចូលចិត្តលេងទូរស័ព្ទយូរ ជាជាងនៅកំដរសង្សារ
មនុស្សសម័យថ្មីចូលចិត្តលេងទូរស័ព្ទយូរ ជាជាងនៅកំដរសង្សារ ស្របពេលគ្នាទៅនឹងកំនើន ប្រជាជន មានការកើនឡើង សន្ទុះនៃការរីកចំរើនផ្នែកប្រព័ន្ធបចេ្ចកវិទ្យាទំនើប​​​ៗ ក៏កំពុងតែស្ទុះងើបវិវឌ្ឍន៍ យ៉ាងឆាប់រហ័សគួរ អោយគត់សំគាល់ នោះរួមមានទាំង កុំព្យួរទ័រ ទូរស័ព្ទដៃ ប្រភេទស្មាតហ្វូន អាយហ្វូន អាចផែត ធែមផ្លេត និងឧបករណ៍ដ៏ទំនើបដទៃទៀត។ នេះបានធ្វើអោយមនុស្សក្នុងសម័យ ទំនើបនេះ ចំណាយពេលយ៉ាងច្រើនទៅលើបច្ចេកវិទ្យាទាំងនោះ ជាជាងការប្រើពេលផ្អែមល្ហែមជាមួយគួរស្នេហ៍។  តើមានកតាអ្វីដែលធ្វើអោយមនុស្សចំណាយពេលច្រើនជាមួយនិងសំភារៈនិយមទាំងនោះ? លោក ដេវិដ ចនសុន អ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន o2 និយាយថា៖ ទូរស័ព្ទស្មាតហ្វូនកំពុងតែមានការរីកចំរើន ខ្លាំងឡើងៗជាមួយនឹង រាងតូច ស្រាលស្តើង និងងាយស្រួលដាក់ តាមខ្លួន រួមជាមួយគ្នានោះដែលក៏មានប្រព័ន្ធ Software ជាច្រើនបានរីកដុះដាល់ និងមានប្រជាប្រិយភាពខ្លាំងល្បីទូទាំងពិភពលោក។  កម្មវិធី Game ការឆែកអ៊ីនធឺណិត និងមើលវេបសាយផ្សេងៗ។ ក្នុងនោះយើងក៏មិនភ្លេចដែលនូវ វេបសាយបណ្តាយ សង្គមជាពិសេសគឺ ហ្វេសប៊ុក ដែលកំពុងតែពេញនិយមក្នុងគ្រប់ស្រទាប់វណ្ណៈ មនុស្សភាពច្រើនចំណាយពេលលេង ហ្វេសប៊ុកយូរៗ ជាមួយនិងការកំសាន្តដោយ លេងឆាត សរសេរខាំ…