ព្រះរាជពិធីបុណ្យអុំទូកត្រឡប់មកវិញ សាជាថ្មី
បួនឆ្នាំបានកន្លងផុតទៅហើយ ដែលពីធីបុណ្យ អំុទូកបណ្តើតប្រទីតរបស់ខ្មែរយើង មិនបានធ្វើ ដោយបន្ទាប់ពីមានសោកនាដកម្មនៅលើស្ពានកោះពេជ្រ។ មកដល់ពេលនេះបុណ្យអុំទូកត្រូវបានប្រព្រិត្តឡើងសារជាថ្មីម្តងទៀត ដោយយើងបានឃើញមានពន្លឺភ្លើងពណ៏ ដែលត្រូវបានគេរាប់ចំយ៉ាងស្រស់ស្អាតនៅក្នុងទីក្រុង។ ទូកប្រណាំងនិមួយៗបានត្រៀមខ្លួនរួចជាស្រាច និងបានបណ្តើតខ្លួននៅតាមដងទន្លេង និងអាវចំរុះពណ៏ ទឹកមុខស្វាហាប់ក្នុងប្រណាំងដើម្បីទទួលបានជោកជ័យ ត្រឡប់ទៅភូមិកំណើតវិញ។ ចំណែកឯកប្រទិតវិញក៏ត្រូវបានគេរាប់ចំ និងបានបង្ហាញសម្រស់ដ៏ស្រស់ឆើតឆើយ ដោយអំពុលភ្លើង ដែលត្រូវបានរាប់ចំដោយក្បាច់រចនាចំរុះពណ៏គួរជាទីពិចពិលរមិលមើល នៃមហាជនគ្រប់គ្នា។ តែក្នុងឆ្នាំនេះអ្វីដែលជាការកត់សំគាល់មើលនោះគឺ យើងឃើញថាមានចំនួនមនុស្សចូលរួមតិចជាងឆ្នាំកាលបុណ្យអំុទូកនេះធ្វើមុនៗ ព្រោះនូវមានមនុស្សមួយចំនួននៅគិតខ្លាចក្នុងការដើរកំសាន្ត និងខ្លះទៀតមានការរអាលក្នុងការ ដោយការហេតុដូចកាលនៅលើស្ពានពេជ្រ។ តែយ៉ាងណាព្រះរាជពិធីបុណ្យមួយនេះបានត្រឡប់មក ហើងយើងសង្ឃឹមថាស្ថានភាពឆ្នាំក្រោយៗ នៃបុណ្យអុំទូកនេះនិងសប្បាយដល់ប្រជាជនខ្មែរយើង ហើយក៏បានរក្សាបុណ្យប្រព…