ជិះលើខ្នងខ្លា ទើបដឹងថាមានអ្វីកើតឡើង......
មានបុរសម្នាក់ កំពុងតែកាប់មែកឈី ក្នុងព្រៃធំមួយ។ ពេលដែលកំពុងកាប់ ជិតដាច់ហើយ មានខ្លាមួយក្បាលបានដើរ រកចំណីក្នុងព្រៃនោះ ហើយបានឃើញបុរសនោះ ក៏លោតសង្រ្គបមកលើកគាត់។ គាត់ភ័យខ្លាំងណាស់ ក៏លោតចាប់មែកឈើ ដែលគាត់បានគាប់ មែកនោះ ៗបានបាក់ធ្លាក់មកលើខ្នងខ្លាហើយ គាត់ក៏តោងខ្នងខ្លាយ៉ាងជាប់។ ខ្លាភ័យណាស់ ខំប្រឹងបោលក្តឿងចូលព្រៃ។ ខ្លារត់ចូលព្រៃហើយក៏បុរសម្នាក់នោះនៅតែមិនធ្លាក់ពីលើខ្លងខ្លាទៀត ហើយខ្លាក៏គិតតែពីរត់ រត់ចូលភូមិអ្នកស្រុកទៀត។ មានកសិករម្នាក់ក្រោយពេលងើប ពីដកស្ទូង ក៏បានឃើញបុរសកំពុងតែជិះលើខ្នងខ្លា ដូចនេះគាត់គិតថាៈ គេអ៊ីក៏សំណាងម្ល៉េះ ទំនេគិតតែពីសប្បាយ ជិះខ្លាដើរលេង។ ឯបុរសជិះខ្លាពេលឃើញ បុរសជាកសិករនោះគាត់គិតថាៈ បុរសនេះពិតជាសំណាងណាស់ មិនខ្វល់ព្រួយពីអ្វីឡើយ ចំណែកអញបើធ្លាក់ពីលើខ្នងខ្លា ខ្លានឹងស៊ីជាក់ជាមិនខាន ។ បើខ្លាមិនស៊ីក៏គង់ តែនឹងស្លាប់ លើខ្នងខ្លាដែរ បើរវល់តែជាមួយខ្លា រត់ៗមិនឈប់គ្មានពេលដេកពូនបាយទឹកអ្វីនោះ។ អ្នកក្រគិតថាអ្នកមានស្រួល រីឯអ្នកមាន គិតថា អ្នកក្រស្រួលជាង។ តើអ្នកគិតយ៉ាងណាដែរ?