វិធីសាស្ត្រក្នុងការគេចចេញពីឡានដែលធ្លាក់ចូលក្នុងទឹក
វិធីសាស្ត្រ គ្រប់ឧបទ្ទវហេតុទាំងអស់គឺសុទ្ធតែគួរឲ្យខ្លាច ប៉ុន្តែឧបទ្ទវហេតុដែលឡានធ្លាក់ចូលទៅក្នុងទឹក អាចនិយាយបានថាជាហេតុការណ៍គួរឲ្យខ្លាចជាងគេ នរណាក៏ចង់ជៀសឲ្យផុតដែរ។ ថ្ងៃនេះ Globesearch24 សូមធ្វើការបង្ហាញពីវិធីគេចពីឡានដែលធ្លាក់ចូលក្នុងទឹក ដែលដកស្រង់ចេញពីវិបសាយបរទេស។
១. ធ្វើចិត្តឲ្យនឹង ការស្លន់ស្លោមិនអាចជួយអ្វីអ្នកបានឡើយ ផ្ទុយទៅវិញធ្វើឲ្យអ្នកអស់កម្លាំង និងអស់ខ្យល់អុកស៊ីហ្សែនពីក្នុងខ្លួន។
២. ដោះខ្សែក្រវាត់ឡាន ការដោះខ្សែក្រវាត់ឡានចេញពីខ្លួន គឺជារឿងដំបូងគេដែលអ្នកត្រូវធ្វើ ប្រសិនបើក្នុងឡានអ្នកមានកូនត្រូវជួយពួកគេដោះខ្សែក្រវាត់ ដោយចាប់ផ្ដើមពីកូនបងមុន ព្រោះកូនបងអាចជួយប្អូនៗឯទៀតបាន។
៣. បើកបង្អួចឡានភ្លាមពេលឡានធ្លាក់ចូលក្នុងទឹក កុំព្យាយាមបើកទ្វារឡាន ដោយបើកបង្អួចឡានជំនួសវិញ។ ការបើកទ្វារឡានគឺពិបាកដោយសារកម្លាំងនៃសម្ពាធទឹក ហើយវាថែមទាំងធ្វើឲ្យទឹកឆាប់ចូលពេញក្នុងឡាន ដែលធ្វើឲ្យឡានលិចចូលក្នុងទឹកកាន់តែលឿន។
៤. វាយបំបែកកញ…