លោក ថេ​ន សេន សាង​ផ្នួស ក្រោយ​ផ្ទេរអំណាច​ដោយ​សន្តិវិធី​ឲ្យ​រដ្ឋាភិបាល​ថ្មី​

លោក ថេ​ន សេន សាង​ផ្នួស ក្រោយ​ផ្ទេរអំណាច​ដោយ​សន្តិវិធី​ឲ្យ​រដ្ឋាភិបាល​ថ្មី​
ថេ​ន សេន លោក​អតីត​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​ទើប​ផុត​អាណត្តិ​ថេ​ន សេន បានសម្រេច​បួស​ជា​ព្រះសង្ឃ បន្ទាប់ពី​លោក​បាន​ផ្ទេរអំណាច​ដោយ​សន្តិវិធី​ទៅ​ឲ្យ​រដ្ឋាភិបាល​ថ្មី​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ លោក​ប្រធានាធិបតី ធិ​ន ច​។ តែ​រយៈពេល​នៃ​ការ​សាង​ផ្នួស​នោះ​មិនត្រូវ​បានកំណត់​ច្បាស់​នោះទេ​។ ​លោក ថេ​ន សេន បានសម្រេច​សាង​ផ្នួស​ជា​ព្រះសង្ឃ​ក្នុង​រយៈពេល​ខ្លី​មួយ​ដើម្បី​ធ្វើ​វិបស្សនា​ដែល​ចាប់ ផ្តើម​តាំងពី​ថ្ងៃទី​០១ ខែ មេសា​កន្លងទៅ​។ នេះ​បើ​យោងតាម​ព័ត៌មាន​ក្នុងស្រុក​មី​យ៉ាន់​ម៉ា Democratic Voice of Burma ដែល​បាន​ដកស្រង់​ពី​ប្រភព​ស្និទ្ធ​នឹង​លោក ថេ​ន សេន ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​។​ ?ิ??ี่?ี่ ????????์ ​តាម​ប្រភព​ដដែល មិនបាន​បញ្ជាក់ថា លោក ថេ​ន សេន សាង​ផ្នួស​នៅ​កន្លែង​ណា និង ក្នុង​រយៈពេល យូរ​ប៉ុន្មាន​នោះទេ តែ គ្រាន់តែ​បញ្ជាក់ថា កន្លែង​នោះ​មាន​លក្ខណៈ​ស្ងប់ស្ងាត់ និង​តូច​ប៉ុណ្ណោះ​។ ​តែបើ​តាម​ការអះអាងរ​បស់​អ្នកសារព័ត៌មាន​ក្នុងស្រុក​មី​យ៉ាន់​ម៉ា Sky Net លោក Nyein Chan Lynn ជាមួយនឹងសារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​០៥ ខែមេសា​នេះ ការ​សាង​ផ្នួស​របស់លោក ថេ​ន សេន គឺ​គ្រាន់តែ​ធ្វើ​ក្នុង​រយៈពេល​ខ្លី​ត…