រឿងជាងជួសជុល ទូរទស្សន៏

រឿងជាងជួសជុល ទូរទស្សន៏
រឿងចំលែកដែលមិនគួរអោយជឿ!! មានអតិថិជនម្នាក់គាត់បានយកទូរទស្សន៏១គ្រឿងយកមកអោយខ្ញុំជួសជុលពេលនោះខ្ញុំបានប្រាប់គាត់ថាៈ អត់ទោសលោកពូតើរសៀលបន្តិចលោកពូអញ្ជើញមកយកបានទេ..? ពេលនោះគាត់ថា អត់អីទេក្មួយ ចឹងចាំរសៀលតិចពូមកយក,.!! ដល់ពេលដែលខ្ញុំរៀងស្បើយការងារបន្តិច ខ្ញុំក៏យកទូរទស្សន៏មួយគ្រឿងនោះមកដោះធ្វើ ភ្លាមនោះខ្ញុំរន្ធត់ចិត្តមែនទែន ព្រោះមានកណ្ដុរជាច្រើនក្បាលបានលោតស្ទុះមករកខ្ញុំ ប៉ុន្តែអ្វីដែលធ្វើអោយខ្ញុំរន្ធត់ជាងនេះទៅទៀតនោះគឺ ក្នុងទូរទស្សន៏នោះមានលុយលាយលំជាមួយសំបុកកណ្ដុរជាច្រើន,,!! ពេលនោះខ្ញុំក៏ប្រមូលលុយទាំងនោះទុកមួយដុំ រួចក៏ជួសជុលទូតទស្សន៏នោះតាមធម្មតាពេលរសៀលបន្តិចម្ចាស់ទូរទស្សន៏ក៏មកយកតាមកាលកំណត់ ភ្លាមនោះខ្ញុំក៏សាក់ចោទជាសំនួរខ្លះៗសួរទៅគាត់ លោកពូៗតើពីមុនមកផ្ទះលោកពូធ្លាប់មានករណីអាចោរកម្ម រឺបាត់បង់ទ្រព្យសម្បត្តិ មាសប្រាក់ លុយកាកអីខ្លះអត់លោកពូ,,?? ភ្លាមនោះគាត់សញ្ជឹងគិតមួយសន្ទុះ រួចក៏ឆ្លើយ ផ្ទះពូសុខសាន្ដណាស់ គ្មានអ្វីកើតឡើយនោះទេ,,, ប៉ុន្តែប៉ុន្មានថ្ងៃមុនប្រពន្ធពូមិនដឹងជាវង្វែងដៃទុកលុយនៅណាទេ បាត់លុយជាច្រើនបែរជាស្រែកឡូឡាចោទកូនចោទចៅ មិនតែប៉ុណ្ណោះថែមទាំងចោទពូថាយកលុយនោះទៅ សីុផឹកទៀតផងពេលនោះខ្ញុំក៏ផ្ទុះសំណើចរួចក៏យកលុយមួយដុ…