លោកសួន សេរីរដ្ឋា៖ ទស្សនជុំវិញ ការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី
ឃាតកម្មលើលោក កែម ឡី វាមិនមែនជាទង្វើរបស់ គណបក្សប្រជាជនកម្ពុជា ហើយក៏វាមិនមែនជាទង្វើរបស់ គណបក្សសង្គ្រោះជាតិ ដែរ តែវាជា ផែនការសម្លាប់របស់ពួកយួន ដែលកំពុងគ្រប់គ្រងអំណាច និងដាក់ អាណានិគមស្រមោលលើទឹកដីខ្មែរ ! ។ ទោះបីជាក្រុមអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ ភាគច្រើនទម្លាក់ការចោទប្រកាន់ទៅលើ បក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចថាជាអ្នករៀបចំផែនការសម្លាប់លោក កែម ឡី ហើយម្ខាងទៀតក្រុមអ្នក គាំទ្រ គណបក្សប្រជាជនកម្ពុជា កំពុងបង្វែរវាយបកចោទប្រកាន់ទៅខាងគណបក្សសង្គ្រោះជាតិ វិញថាជាអ្នកនៅពីក្រោយខ្នង នៃអំពើរឃាតកម្មលើលោក កែម ឡី ក៏ដោយ តែសម្រាប់ខ្ញុំ គឺនៅតែមើលឃើញខុសពីពួកគេ ។ ខ្ញុំ មើលឃើញថា ឃាតកម្មលើលោក កែម ឡី មានមូលហេតុ និងអ្នកនៅពីក្រោយខ្នង ខុសពីអំពើឃាតកម្មនយោបាយ លើអ្នកនយោបាយ និងសកម្មជនសង្គមមុនៗ ។ ហើយខ្ញុំ ហ៊ាននិយាយដោយឥតខ្លាចរអារថា ៖ គឺក្រុមពួកយួន ឈ្លានពានដែលកំពុងរស់នៅ និងរកស៊ីក្នុងប្រទេសខ្មែរ ជាអ្នករៀបចំផែនការសម្លាប់លោក កែម ឡី ។ លោក កែម ឡី ជាអ្នកនិយាយកិច្ចការនយោបាយតែម្នាក់គាត់ដែលហ៊ានធ្វើការស្រាវជ្រាវ និងនិយាយចំៗពីបញ្ហាយួន ដែលកំពុងដាក់ការឈ្លានពានបែបថ្មី ដើម្បីគ្រប់គ្រងប្រទេសខ្មែរ ក្នុងពេលដែលក្រុមអ្នកតាំងខ្លួនជាអ្នកវិភាគន…