តើការស្លាប់របស់លោកបណ្ឌិត កែម ឡី អ្នកណាខាត និងអ្នកណាចំណេញ សំលាប់ដោយសារអ្វី? និងអ្នកណាជាអ្នកសំលាប់?

តើការស្លាប់របស់លោកបណ្ឌិត កែម ឡី អ្នកណាខាត និងអ្នកណាចំណេញ សំលាប់ដោយសារអ្វី? និងអ្នកណាជាអ្នកសំលាប់?
ដោយ៖ ខ្មែរ សុវណ្ណភូមិ ថ្ងៃទី ១៣ កក្កដា ២០១៦ ជាប្រតិកម្មនឹងការធ្វើឃាតលោក បណ្ឌិត កែម ឡី លោក ហ៊ុន សែន បានស្រែកសួរមហាជននៅថ្ងៃទី១១ ខែកក្កដា ២០១៦ ក្នុងពិធីសម្ភោធអាគារអគ្គនាយកដ្ឋានក្រសួងការពារជាតិថា  «តើការស្លាប់នេះវា ធ្វើឲ្យអ្នក ណាចំណេញ? តើរដ្ឋាភិបាល បានអ្វីមកវិញពីការសំលាប់លោកបណ្ឌឹត កែម ឡី? តើគណបក្សប្រជាជន បានចំណេញអ្វីពីការសំលាប់នេះ?»  លោក ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា«ការស្លាប់របស់លោក បណ្ឌិត កែម ឡី គឺរដ្ឋាភិបាល ជាអ្នកខាត និងបក្សប្រជាជនជាអ្នកខាត។ ដូច្នេះ គ្មានហេតុផលអ្វីដែល រដ្ឋាភិបាលត្រូវសំលាប់លោកបណ្ឌិត កែម ឡី នោះទេ»។ ជាការពិតការស្លាប់របស់លោកបណ្ឌិត កែម ឡី គឺពិតជាមិនបានចំណេញដល់បក្សប្រជាជនមែន ហើយក៏ វាមិនបានចំណេញ ដល់រដ្ឋាភិបាលកម្ពុជាដែរ។ តែវាប្រសើរជាងទុកគាត់ឲ្យនៅរស់។ ព្រោះទោះជាគាត់នៅ រស់ ក៏ រដ្ឋាភិបាល ឬគណបក្សប្រជាជនមិនដែលបានប្រើគាត់ ឬយកគំនិតគាត់ធ្វើជាធនធានមូលដ្ឋានសម្រាប់ ជួយកសាងប្រទេសជាតិដែរ។ ពោលរដ្ឋាភិបាល និងគណបក្សប្រជាជនមានតែទុកគាត់ជាសត្រូវ ហើយគាត់ ធ្វើឲ្យរដ្ឋាភិបាល និងបក្សប្រជាជន បាត់បង់ប្រជាប្រីយភាព បន្តិចម្តងៗតាមរយៈការវិភាគរបស់គាត់។ ជារួមការស្លាប់របស់គាត់គឺ «ពលរដ្ឋខ្មែរទូទៅជាអ្នកខាត និង ប្រទេសជា…