អៀវ កើស វរជនខ្មែរមួយរូបធ្លាប់មាន កិត្តិស័ព្ទល្បីល្បាញក្នុងប្រវត្តិសាស្ត្រ

អៀវ កើស វរជនខ្មែរមួយរូបធ្លាប់មាន កិត្តិស័ព្ទល្បីល្បាញក្នុងប្រវត្តិសាស្ត្រ
ចរិតខ្មែរភាគច្រើនចូលចិត្តភ្លេចប្រវត្តិសាស្រ្តជាតិឯង: វរជនខ្មែរមួយរូបធ្លាប់មានកិត្តិស័ព្ទល្បីល្បាញក្នុងប្រវត្តិសាស្រ្តខ្មែរនាទសវត្សរ៍ឆ្នាំ១៩៤០ និងដើមទសវត្សរ៍ឆ្នាំ១៩៥០ ដែលត្រូវបានឃាតករបោកគ្រាប់បែកសម្លាប់នាឆ្នាំ១៩៥០ តែបច្ចុប្បន្នមិនសូវមានរណាម្នាក់រំលឹកឈ្មោះគាត់នោះទេ! លោក អៀវ កើស កើតនៅឆ្នាំ១៩០៥ នៅឃុំសង្កែរ ខេត្តបាត់ដំបង ជាបុត្រទោលរបស់លោក អៀវ ហេង និង អ្នកស្រី ទឹក ។ លោកបានរៀននៅវត្តកណ្តាល និងសាលាបឋមសិក្សាខេត្តបាត់ដំបង នៅអនុវិទ្យាល័យព្រះសុីសុវត្ថិ ក្រុងភ្នំពេញ និងសាលាពានិជ្ជកម្មក្រុងហាណូយ នៅឆ្នាំ១៩២៧។ លោក អៀវ កើស គឺជាអ្នកស្រាវជ្រាវភាសារខ្មែរ ជាកវីនិពន្ធ និងជាស្ថាបនិកមួយរូបនៃគណបក្សប្រជាធិបតេយ្យដំបូងបំផុតនៅកម្ពុជា។ កិត្តិស័ព្ទរបស់លោក អៀវ កើស មានភាពល្បីល្បាញបំផុតក្នុងទសវត្សរ៍ឆ្នាំ១៩៤០ រហូតពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៥០។ លោក អៀវ កើស ធ្លាប់កាន់តំណែងសំខាន់ៗមួយចំនួនដូចជា ជាសមាជិកសភាតំណាងរាស្ត្រ ជាឧបរដ្ឋមន្ត្រី និងជាប្រធានរដ្ឋសភាពីឆ្នាំ១៩៤៦-១៩៥០។ បន្ទាប់ពី ព្រះអង្គម្ចាស់សុីសុវត្ថិ យុត្តិវង្ស សោយទីវង្គតទៅលោក អៀវកើស បានទទួលតំណែងជាប្រធាននៃគណបក្សប្រជាធិបតេយ្យ បន្តពីព្រះអង្គម្ចាស់។ នៅចុងឆ្នាំ១៩៤៩ លោក អៀវ កើស បាន…