ទស្សនៈមួយចំនួនក្រោយការស្លាប់ របស់លោកបណ្ឌិត កែម ឡី
ខាងក្រោមជាទស្សន:របស់លោក សូរ សមយុទ្ធ ជំុវិញការស្លាប់របស់លោកបណ្ឌិត កែម ឡី ។ សូមបងប្អូនចំណាយពេលអាន និង ជួយចែកចាយបន្តដោយអនុគ្រោះ ។ ទី១. និយាយឲ្យត្រង់ចុះ បើទោះជាមនុស្សលើលោកជេរមេទ័ពជំរុំទេវតា ថាលក់ជាតិ ក្បត់ជាតិ ។ល។ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំនៅតែមិនជឿ ដាច់ខាត់មិនជឿ មូលហេតុមិនជឿ ព្រោះខ្ញុំជឿថា ហ៊ុន សែន ជាខ្មែរ។ ១៩៧៩ រហូតដល់ឆ្នាំ២០១៦ អ្វីដែលយើងមើលឃើញ គឺជាការបត់បែន យុទ្ធសាស្ត្រដើម្បីរំដោះប្រទេសចេញពីវៀតណាម។ ប្រសិនបើមិនប្រើវិធីរបស់ ហ៊ុន សែន ប៉ុន្តែប្រើវិធីរបស់ ប៉ែន សុវណ្ណ និងចាន់ សុី គឺមិន ត្រឹមតែអាចជួយជាតិ ថែមទាំងស្លាប់ទាំងខ្លួនឯងទៅទៀត។ បើខ្លួនឯងជាប់ឈ្មោះថាវីរៈបុរសជាតិ តែជាតិរលាយបាត់ហើយ តើមានប្រយោជន៍ អ្វី។ ខ្មែរ មិនសម្លាប់ខ្មែរទេ។ ហ៊ុន សែន ជាខ្មែរ ដូច្នេះ ហ៊ុន សែន មិនសម្លាប់ខ្មែរទេ។ ទី២. នៅក្នុងកម្លាំង ហ៊ុន សែន មាន “គេ” ដែលសូម្បីពេលខ្លះ ហ៊ុន សែន ខ្លួនឯងក៏ពិបាកទប់ទល់ដែរ។ ចុះសួរថាបើ ហ៊ុន សែន ដឹងហើយ ហេតុអ្វីមិនកម្ចាត់កម្លាំងបង្កប់ចេញ។ ដកអ្នកចាស់ “គេ” នឹងដាក់អ្នកថ្មីមកទៀត។ ដដែល ជាដដែល។ ដូច្នេះទុកអ្នកចាស់ ដែលមានប្រពន្ធ មានកូន មានផ្ទះ មានញាតិ នឹងមានមនោសញ្ចេតនាខ្លះ នឹងទឹកដីនេះ ហើយងាយស្រួលគ្រប់គ្រង។ ប្រើផ…