រឿងកំប្លែង នយោបាយឆ្លុះបញ្ចាំងពីស្ថានភាពពិតក្នុង សង្គមខ្មែរបច្ចុប្បន្ន
រឿងកំប្លែងទី 1: អ្នកវិភាគអត់ចេះអ្វីទេ មានបុរសពីរនាក់ធ្វើការធំបានជជែកគ្នាពីបញ្ហាសង្គម និងនយោបាយខ្មែរនៅថ្ងៃទី 27 មិថុនាឆ្នាំ 2016 បុរសឈ្មោះបញ្ហាបានលើកឡើងថា: សង្គមយើងឥឡូវសប្បាយណាស់មានកន្លែងផឹកសុីគ្រប់ទីកន្លែងលេងល្បែងសុីសងតាមចិត្តនិងមានកន្លែងទិញគ្រឿងញៀនបានទៀតផង។ បុរសឈ្មោះពូកែស្តាប់បានសួរថាហេតុអ្វីបានជាលោកកែមឡីចេះគ្រប់មុខនិងនិយាយត្រូវ ៗ និងចំ ៗ ម្លេះ? បុរសម្នាក់ទៀតបានបដិសេធភ្លាមថាទេលោកកែមឡីគាត់មិនដឹងអ្វីច្រើនទេគាត់អត់ចេះអ្វីច្រើនទេ ប៉ុន្តែដោយសារតែយើងបង្កើតបញ្ហាច្រើនពេក និយាយត្រង់ណាក៏ត្រូវដែរ។ បញ្ហាមួយមិនព្រមដោះស្រាយ ទៅនាំគ្នាបង្កើតបញ្ហារាប់រយជំពូកថែមទៀត ។ ដូចនេះមិនចាំបាច់តែលោកកែមឡីនិយាយទេ សូម្បីតែកុមារតូចៗក៏និយាយមិនខុសដែរព្រោះបញ្ហាសង្គមច្រើនហួសហេតុ គ្រប់ទីកន្លែង។ រឿងកំប្លែងទី 2: តើមន្រ្តីស្អាតស្អំមានរាងបែបណា? មន្រ្តីបីនាក់បានជជែកគ្នាពីកន្លែងការងារ មន្រ្តីម្នាក់ឈ្មោះថាស្អាតស្អំបាននិយាយថា ខ្ញុំធ្វើការជាង 20 ឆ្នាំហើយនៅតែជាបុគ្គលិកការរិយាល័យដដែលនិងកាំប្រាក់ឡើងបានពីរបីកាំ។ មន្រ្តីម្នាក់ទៀតឈ្មោះថាជើងពីរបានឆ្លើយថា មកពីមិត្តឯងចេះតែជំនាញបច្ចេកទេសមួយមុខ ។ មិត្តឯងមិនអាចឡើងធំនិងបានកាំប្រាក់ច្រើនបានទេលុះត្…