កែម​ ឡី​ ពេលខ្ញុំវិភាគម្តងៗ ខ្ញុំមិនដែលគិតថា ខ្ញុំនឹងមានជិវិតទេ

កែម​ ឡី​ ពេលខ្ញុំវិភាគម្តងៗ ខ្ញុំមិនដែលគិតថា ខ្ញុំនឹងមានជិវិតទេ
ទី១. ឃាតករប្រើកាំភ្លើងខ្លីបាញ់សម្លាប់ តែខ្ទាតឈាមមកប្រឡាក់អាវឃាតករទៅរួច។ ហើយរយៈពេលនៃការបាញ់ និងចាប់បាន គឺខុសគ្នាក្នុងរង្វង់១៥ ទៅ២០នាទី លឿនខុសធម្មតា។ ចំនែកឃាតករទៀតសោត ឈាមប្រឡាក់អាវហើយ ជិះរត់ទាំងជាប់ឈាមលើអាវទៀត។ ឈ្មោះឃាតករ “ជួប សម្លាប់” គឺជារហ័សនាមសុទ្ធសាធ។  ទី២. តាំងតែពីដើមមក គឺ កែម ឡី ធ្វើរឿងពីរធំៗ ៖ (ក) រិះគន់រដ្ឋាភិបាលខ្មែរ មន្ត្រីខ្មែរ មេដឹកនាំខ្មែរ ចំៗ ចំនែក (ខ) បង្កើត “យុទ្ធនាការ១០០រាត្រី” ផ្តោតលើការស៊ើបអង្កេត ចំពោះ បញ្ហាព្រំដែនកម្ពុជា-វៀតណាម និងជនអន្តោប្រវេសន៍វៀតណាម។  ទី៣. យ៉ាងណាក៏ដោយ រឿង (ក) គឺ កែម ឡី បានធ្វើយូរហើយ តែគ្មានបញ្ហាទេ លើសពីនេះ បើយើងគិតពីយុទ្ធសាស្ត្រ គ្មានអ្នកណាល្ងង់ដល់ថ្នាក់ធ្វើសង្គ្រាមក្នុងនគរខ្លួនឯង ព្រោះមិនអត់ចំណេញ។ ដូច្នេះអ្វីដែលនាំដល់ការបាញ់សម្លាប់គឺ យុទ្ធនាការ១០០រាត្រី។  ទី៤. ដូច្នេះ គិតជាយុទ្ធសាស្ត្រ មិនមែនខ្មែរសម្លាប់ខ្មែរឡើយ ប៉ុន្តែ គឺ “គេ”។ គេ នៅគ្រប់ទីកន្លែង គេតាមដានយើងគ្រប់ពេល គេអាចដកយកជីវិតជាតិសាសន៍យើង អ្នកណាម្នាក់ក៏បាន ដកពេលណាក៏បាន នៅកន្លែងណាក៏បាន គេមានអំណាចខ្លាំងជាងយមរាជទៅទៀត។ អ្វីដែលគួរអោយឈឺចាប់បំផុតនោះ គឺ “គេ” អាចមកសម្លាប់ជាតិសាសន៍ខ្មែរ ដល់ក្នុងផ្ទះរបស់…