មានសង្ឃឹមហើយ អ្នកដែលឈឺក្រពះរ៉ាំរៃលេប

មានសង្ឃឹមហើយ អ្នកដែលឈឺក្រពះរ៉ាំរៃលេប
មានសង្ឃឹមហើយ អ្នកដែលឈឺក្រពះរ៉ាំរៃលេបថ្នាំមិនជា ជួយ Share ដើម្បីឲ្យបងប្អូនខ្មែរយើងបានជាពីជំងឺនេះផង! ដោយមានបងប្អូនជាច្រើនបន្តឆាតសួរខ្ញុំអំពីថ្នាំឈឺក្រពះនេះ ខ្ញុំសូមផុសជាថ្មីសម្រាប់បងប្អូនដែលមិនទាន់បានដឹង! បើលោកអ្នកមានជម្ងឺក្រពះ លេបថ្នាំពេទ្យមិនបាត់ទេ សូមលោកអ្នកពិសាប្រទាលកន្ទុយក្រពើ លាយជាមួយទឹកឃ្មុំសុទ្ធព្រឹកល្ងាចមុនពិសាបាយ។ » វិធីធ្វើគឺងាយស្រួលបំផុត៖ - យកប្រទាលកន្លះធាងចិតសំបកចេញ និងកោសយកសាច់ខាងក្នុងជាដុំៗរួចលាងជម្រះជ័រវាចេញឲ្យអស់ - ចិតជាចំណិតតូចៗរួចដាក់លាយជាមួយទឹកឃ្មុំមួយស្លាព្រាបាយរួចហើយក្រឡុកបន្តិ មួយថ្ងៃញ៉ាំ២ដង ហូប៣០នាទីមុនអាហារព្រឹក និងមុនអាហារល្ងាច។ រយៈពេល១សប្តាហ៍លោកអ្នកនឹងទទួលបានជាសះស្បើយមិនខាន។ អត្ថបទ៖ អ៊ាង សុផល្លែត