វិធីផ្សំថ្នាំពីធម្មជាតិការពារជំងឺមាន់បានគ្រប់រដូវ
វិធីផ្សំថ្នាំពីធម្មជាតិការពារជំងឺមាន់បានគ្រប់រដូវ ការពារប្រសើជាងការបណ្តាលឲ្យមាន់ឈឺងាប់ នាំឲ្យយើងខាតបង់ សូមជួយ Share ដល់ពុកម៉ែបងប្អូនកសិករយើងផង!
» សម្រាប់ប្រើនៅរដូវវស្សាដែលមានអាកាសធាតុត្រជាក់ និងភ្លៀងញឹកញាប់ * សមាសធាតុផ្សំ៖ - ខ្ទឹមស ខ្ញី។ * វិធីធ្វើ៖ - ត្រូវយកខ្ទឹមស១គីឡូ ខ្ញី១គីឡូ ស្ករត្នោតចំនួនកន្លះគីឡូ - បុកខ្ញីជាមួយខ្ទឹមសឲ្យហ្មត់ហើយ យើងយកមកច្របល់ជាមួយស្ករ ហើយផ្អាប់ទុក ១៥ថ្ងៃ ចាំយើងអាចជាត់យកទឹកវាមកលាយជាមួយទឹក ឬចំណី ដាក់ឲ្យមាន់ស៊ីការពារពេលខែត្រជាក់។
* វិធីលាយ៖ - លាយទឹកថ្នាំនេះ ១ស្លាបព្រាកាហ្វេ ជាមួយបរិមាណទឹកដែលអាចដាក់ផ្សើមជាមួយចំណីដែលយើងលាយរួច១គីឡូ ស្មានឲ្យតែល្មម សើមៗបានហើយ។ - ចំពោះការលាយជាមួយទឹកឲ្យវាផឹកវិញគឺដាក់កំរិតទឹក១លីត្រ ទឹកថ្នាំ៥មីលីលីត្រ។ » សម្រាប់ប្រើនៅរដូវប្រាំងដែលមានអាកាសធាតុក្តៅ - យកសំបកគ បណ្តូលពេជ្រ និងគល់ស្លឹកគ្រៃយកមកត្រាំក្នុងទឹក។ - ទឹកត្រូវដាក់ចំនួន ២លីត្រ ដំសំបកគស្ទោះប៉ុន៣ធ្នាប់ ប្រវែង១ចង្អុលដៃ ដំគល់ស្លឹកគ្រៃមួយចំហៀងគល់ បណ្តូលពេជ្រ មួយចំណិតស្តើងតូច យកទាំង៣មុខនេះដាក់ត្រាំនៅក្នុងទឹកឲ្យមាន់ផឹកក្នុងរយៈពេលប្រហែល១ថ្ងៃ - បើកាលណាយើងអស់ទឹក យើងអាចថែមទឹកបានទៀត ដោយថ្នាំយើងមិនចាំបាច់ថែមទេ ព្រ…