ទំនាយសុបិនទាំង ៣០បែប ដែលអ្នកតែងតែយល់សុបិនឃើញ

ទំនាយសុបិនទាំង ៣០បែប ដែលអ្នកតែងតែយល់សុបិនឃើញ
១) សុបិន​ឃើញ​ឈាម -​សុបិន​ឃើញ​ថា​សម្លាប់​គ្នា រហូត​ហូរ​ឈាម ឬ​ឈាម​សត្វ​ដែល​ត្រូវ​គេ​សម្លាប់​ដក់​ពេញ​ផ្លូវថ្នល់​។ *​ទំនាយ​បញ្ជាក់​ថា នឹង​បាន​ទទួល​ជោគ​លាភ​ឬ​មានសំណាង​ក្នុង​ផ្នែក​ការ​ផ្សងព្រេង​អ្វីមួយ​។ -​សុបិន​ឃើញ​មាន​ឈាម​ហូរ​ឬ​ឈាម​ហូរ​ចេញ​តាម​រាង​កាយ​ខ្លួនឯង​។ *​ទំនាយ​បញ្ជាក់​ថា នឹង​អស់​គ្រោះ​ឬ​បាន​ទទួល​ដំណឹង​ល្អ​ពី​ចម្ងាយ​។ -​សុបិន​ឃើញ​ថា​បាន​បរិភោគ​ឈាម​សត្វ​។ *​ទំនាយ​បញ្ជាក់​ថា នឹង​បាន​ទទួល​ជោគ​លាភ​ពី​ការ​ផ្សងសំណាង​ឬ​លេងល្បែង​។ ២) សុបិន​ឃើញ​ខ្មោច ប្រេត ឬ​បិសាច​មក​លង​ក្នុង​សុបិន​ *​ទំនាយ​បញ្ជាក់​ថា​នឹង​អស់​គ្រោះ ហើយ​មានជោគ​សំណាង​ពី​ការ​ផ្សងសំណាង​ឬ​មាន​លាភ​សំណាង​អ្វីមួយ​ឈាន​ចូល​មក​។ ៣) សុបិន​ឃើញ​មនុស្ស​ស្លាប់ * ទំនាយ​បញ្ជាក់​ថា​នឹង​បាន​ជោគ​លាភ​ពី​ការ​ផ្សងសំណាង​ឬ​ជោគ​លាភ​ពី​ការ​ជួញដូរ​ឬ​តួនាទី​ការងារ​អ្វីមួយ​។​បើសិន​ក្នុង​សុបិន​ឃើញ​ថា​មនុស្ស​ស្លាប់​មានទឹក​លឿង​ៗ​និង​ដង្កូវ​ចោះ​ផង​សុបិន​នោះ​នឹង​មានជោគ​សំណាង​ខ្ពស់​ទ្វេ​ដង​ឡើង​ថែម​ទៀត​។ ៤)​សុបិន​ថា​មាន​ផ្ទៃពោះ *​ទំនាយ​បញ្ជាក់​ថា អ្នក​អាច​នឹង​កំពុង​រង់ចាំ​ការ​សម្រេចចិត្ត​ពី​នរណា​ម្នាក់ ហើយ​ការ​សម្រេចចិត្ត​នោះ​តែង​ផ្តល់​ផល​ល្អ​ដល់​អ្នកផង​។ ៥) សុបិន​ថា​ព​ក…