ហេតុអ្វីបានជាអ្នកគួរតែចេះញ៉ែ?
តើអ្នកធ្លាប់បានគិតទេថាហេតុអ្វីបានជាអ្នកគួរតែចេះញ៉ែ ឬតើការញ៉ែទទួលបានអត្ថប្រយោជន៏អ្វីខ្លះ? ជាធម្មតា មនុស្សដែលចេះញ៉ែត្រូវបានអ្នកដទៃគិតថា ជាមនុស្សមិនល្អ ឬអាចហៅបានថាជាមនុស្សឃើញស្រីមិនបាន។ ប៉ុន្តែនៅពេលដែលអ្នកយល់ពីទស្សនៈនៃការញ៉ែ នោះអ្នកនឹងដឹងថា វាមិនអាក្រក់អ្វីឡើយ។ តាមរយៈការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា មនុស្សភាគច្រើនញ៉ែ ដើម្បីទាក់ទាញចំណង់ផ្លូវភេទពីអ្នកណាម្នាក់។
ខាងក្រោមនេះជាហេតុផលមួយចំនួនដែលអ្នកត្រូវតែគិតឲ្យបានច្បាស់អំពីការញ៉ែ៖ អ្នកនឹងបានក្លាយជាមនុស្សមានទំនាក់ទំនងដ៏ល្អនៅពេលអ្នកកំពុងតែនិយាយទំនាក់ទំនងជាមួយនឹងមិត្តភក្តិថ្មីរបស់អ្នក ភ្លាមនោះស្រាប់តែស្ងាត់ ហើយអ្នករកនឹកពាក្យសម្តីដើម្បីនិយាយបន្ត។ ការបន្តពាក្យសម្តីមិនចេះដាច់ជារឿងមួយសំខាន់ និងពិបាកបំផុត។ អ្នកចេះញ៉ែមិនដូចគ្នាទាំងអស់ឡើយ។ នៅពេលអ្នកញ៉ែអ្នកណាម្នាក់ អ្នកនឹងត្រូវលេងកំប្លែងឬបញ្ចប់នូវរឿងល្អ ដើម្ប…