វិធីសាស្រ្តដាំពោតបារាំង
#វិធីសាស្រ្តដាំពោតបារាំង *ការរៀបចំដី៖ - ត្រូវភ្ជួរដីឲ្យបានម៉ដ្ឋប្រមាណ៣ដង។ - មុនដាំចាំបាច់ត្រូវកាប់រណ្តៅជម្រៅ ២តឹក ទំហំ ២,៥តឹក និងគម្លាតពីរណ្ដៅមួយទៅរណ្ដៅមួយចាប់ពី ០,៥ម៉ែត្រទៅ ១ម៉ែត្រ។ - យកជីកំប៉ុសដែលមានប្រភេទដីបាតបឹង លាមកគោ ដាក់ចូលក្នុងរណ្ដៅនោះ ដើម្បីរក្សាសំណើមដី៖ - បើយើងចង់ចៀសគីមី យើងដាំដំណាំនេះវាត្រូវហើយ គឺគ្រាន់តែយកដីបាតត្រពាំង និងជីកំប៉ុសមកលាយគ្នា ដាក់ចូលរណ្ដៅដែលបានរៀបចំរួចជាការស្រេច។ *ការដាក់ដាំ៖ - គេអាចដាំវាដោយកូនក៏បាន ដោយគ្រាប់ក៏បាន។ - ការជ្រើសរើសការដាំដំណាំនេះដោយគ្រាប់ ងាយធំធាត់លឿន ចំណេញពេលវេលាថែទាំ។ - មុនដាំ ត្រូវយកគ្រាប់របស់ពោតបារាំង ទៅត្រាំទឹកមួយយប់សិន ក្រោយមកយកគ្រាប់ដែលបានត្រាំទឹករួចនោះ ទៅដាំក្នុងរណ្ដៅដោយក្នុងមួយរណ្ដៅដាក់គ្រាប់ពោតបារាំង មួយគ្រាប់ តែត្រូវជ្រើសរើសយកគ្រាប់ណាដែលណែនល្អ។ - បើយើងដាំគ្រាប់វា ធន់ជាង វាដឹងតែរស់ហើយ តែបើយើងដាំកូន អាល័យតែទៅដកកូន ទៅឆ្កឹះកូនវាស្វិត ពន្យារពេលយូរ តែបើដាំគ្រាប់វាដឹងរស់ហើយ។ *ការថែទាំ៖ ពោតបារាំង មិនត្រូវការជ្រោយដី បោចស្មៅ ហើយវាមិនសូវត្រូវការថែទាំច្រើននោះទេ។ ដើម្បីថែទាំដំណាំពោតបារាំង ទាន់តម្រូវការទីផ្សារ គឺគ្រាន់តែថែទាំវាដោយប្រើជីកំប៉ុសធម្មជាតិ ដូចជាទឹកនោម…