លែងបារម្ភពីសត្វល្អិតមកបំផ្លាញដំណាំបងប្អូនទៀតហើយ!

លែងបារម្ភពីសត្វល្អិតមកបំផ្លាញដំណាំបងប្អូនទៀតហើយ!
លែងបារម្ភពីសត្វល្អិតមកបំផ្លាញដំណាំបងប្អូនទៀតហើយ! #វិធីធ្វើថ្នាំពុលធម្មជាតិសម្លាប់សត្វល្អិតបំផ្លាញដំណាំ សូមជួយ share គ្រាន់ជាកាដូរចែកជូនកសិករយើង -អត្ថបទដោយ៖ អ៊ាង សុផល្លែត * ធាតុផ្សំ៖ - ម្ទេស ១ គីឡូ បុកឲ្យម៉ដ្ឋ - ស្លឹក ឬសំបកស្តៅ ១គីឡូ ដំឲ្យទក់ - ស្លឹកទៀប ១ គីឡូ បុកឲ្យម៉ដ្ឋ - សំបកកន្ទួត ១ គីឡូ ដំឲ្យទក់ - ខ្ទឹមស កន្លះគីឡូ បុកឲ្យម៉ដ្ឋ - ស្កត្នោតរាវ ១គីឡូ (ពេលលាយវាក្លាយជាអ៊ីអឹមដេញសត្វល្អិត) - ទឹកធម្មតា ២៥ លីត្រ - វល្លិ៍ ឬ មើមបណ្តូលពេជ្រ ១ គីឡូ ដំឲ្យទក់ * វិធីលាយ៖ បុកធាតុផ្សំខាងលើ ហើយដាក់ត្រាំ ទឹកធម្មតា ទុករយៈពេល ១ខែ អាចប្រើបានហើយ ហើយកូរវាមួយថ្ងៃពីរដង។ * វិធីប្រើ៖ ពេលប្រើ ទឹកថ្នាំ ១លីត្រ លាយនឹងទឹក ១៥លីត្រ បាញ់លើដំណាំណាដែលជួបការបំផ្លាញពីសត្វល្អិតផ្សេងៗ។ សូមព្យាយាមប្រើប្រាស់ថ្នាំសម្លាប់ដែលផ្សំពីធម្មជាតិទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីទទួលបានសុខភាពល្អទាំងអ្នកផលិត និងអ្នកប្រើប្រាស់។ ☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។