សម្តីមាសទាំង១០ ប្រយោគរបស់ ខុង ជឺ
ខាងក្រោមនេះជាសម្រង់សម្តី ១០ ប្រយោគប្រកបដោយគតិបណ្ឌិត របស់ ខុង ជឺ ដែលប្រជាជនចិនជោគជ័យភាគច្រើន ចងចាំមិនភ្លេចឡើយ៖
១. ដំណើររាប់ពាន់យោជន៍ ចាប់ផ្តើមជាមួយការបោះជើងជំហានមួយប៉ុណ្ណោះ។
២. មនុស្សដែលចង្អុលប្រាប់ពីចំណុចខ្វះខាត មិនរមែងជាសត្រូវទេ។ មនុស្សដែលនិយាយល្អអំពីអ្នក មិនរមែងជាមិត្តល្អនោះទេ។
៣ . ខ្ទមតូចពោរពេញដោយសំណើចមានតម្លៃជាងវិមានធំពោរពេញដោយទឹកភ្នែក។
៤. ក្រៅពីពេលវេលា អ្វីដែលបាត់បង់គឺសុទ្ធតែអាចរកបានមកវិញជាថ្មី។
៥ . បើនិយាយមិនកើតការ សូវសុខចិត្តនៅស្ងៀមកុំនិយាយល្អជាង។
៦ . ប្រសិនបើអ្នកនិយាយប្រាប់ខ្ញុំនូវរឿងអ្វីមួយ ខ្ញុំជឿ។ ប្រសិនបើអ្នកនិយាយវាម្តងទៀត ខ្ញុំនឹងចាប់ផ្តើមសង្ស័យ។ ពេលអ្នកចាប់ផ្តើមនិយាយរឿងដដែលៗឥតឈប់ ខ្ញុំលែងជឿហើយ វាជារឿងកុហក។
៧. បើសិនអ្នកដើរទៅមុខហើយដួល មិនបានន័យថាអ្នកត្រូវឈប់ដើរទៅមុខនោះទេ។
៨. កុំខ្លាចថាខ្លួនឯងមិនដឹងខ្យល់អ្វី ត្រូវខ្លាចពេលដែលអ្នកមិនខំប្រឹងស្វែងយល់អ្វីទាំងអស់។
៩. ប្រសិនបើអ្នកមានទេពកោសល្យពិតៗ កុំខ្…