ម្ចាស់និពន្ធសៀវភៅ ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ បង្ហើបពីមូលហេតុដែលអ្នកនៅតែក្រ
មហាសេដ្ឋី Robert Kiyosaki អ្នកនិពន្ធសៀវភៅ ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ (Rich Dad Poor Dad) ស្ថាបនិកក្រុមហ៊ុន The Rich Dad បានបង្ហើបប្រាប់ពីមូលហេតុធំៗចំនួន៥ ដែលធ្វើឲ្យអ្នកនៅតែក្រ។
១. ការភ័យខ្លាច៖ មនុស្សជាច្រើនខិតខំអានសៀវភៅ ខិតខំសិក្សាស្រាវជ្រាវ រៀនសូត្រ និងស្វែករកបទពិសោធន៍ជាច្រើន ប៉ុន្តែដល់ពេលដែលត្រូវយកចំណេះដឹងទាំងនោះមកប្រើប្រាស់ ពួកគេបែរជាខ្លាចរអា មិនហ៊ានដើរទៅមុខទៅវិញ។ ប្រសិនបើអ្នកមិនខ្លាច ម្លេះអ្នកហ៊ានបោះបង់ការងារ ចាប់ផ្តើមអាជីវកម្ម ឬ ក្រុមហ៊ុនខ្លួនឯងបាត់ទៅហើយ។ សេចក្តីភ័យខ្លាច គឺជាផ្ទាំងមួយដ៏ធំដែលបិទបាំងមិនឲ្យអ្នកដើរទៅរកភាពជោគជ័យបាន។ ការផ្លាស់ប្តូរ ព្រមទទួលយកហានិភ័យ ថ្វីត្បិតតែហាក់គួរឲ្យខ្លាច ប៉ុន្តែអ្នកអាចមានឱកាសសម្រេចក្តីសុបិនរបស់អ្នក ពិសេសអ្នកនឹងអាចមានឱកាសគេចផុតពីអ្វីដែលអ្នកមិនចង់ក្លាយទៅជានៅពេលខាងមុខ។
២. ការអៀនខ្មាស់៖ អ្នកប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីបានជាអ្នកជោគជ័យ មហាសេដ្ឋីពាន់លានដុល្លារអាមេរិក និងអ្នកមានទ្រព្យសម្បត្តិច្រើនដែលធ្លាប់បរិច្ចាគប្រាក់រាប់ពាន់ដុល្លារ ភាគច្រើនកើតចេញពីមនុស្សដែលរស់នៅក្នុងជីវភាពក្រីក្រ និងរៀនមិនចប់មហាវិទ្យាល័យផង។ មូលហេតុគឺពួកគេចេះចាប់យកឱកាស និងមិនខ្លាច…