គន្លឹះ​​ក្នុង​​ការ​​សន្សំ​​ប្រាក់ ៖ តើបានប្រាក់មកពីណាសន្សំ បើចាយមួយខែៗមិនទាំងគ្រប់ផង?

គន្លឹះ​​ក្នុង​​ការ​​សន្សំ​​ប្រាក់ ៖ តើបានប្រាក់មកពីណាសន្សំ បើចាយមួយខែៗមិនទាំងគ្រប់ផង?
“សន្សំប្រាក់? តើបានប្រាក់មកពីណាសន្សំ បើចាយមួយខែៗមិនទាំងគ្រប់ផង?” នេះជាពាក្យដែលលេចឡើងភ្លាមៗ ក្នុងចិត្តរបស់មនុស្សទូទៅ កាលណាគេនិយាយពីរឿងសន្សំប្រាក់។  ប្រសិនបើយើងទុកពាក្យនេះក្នុងចិត្តនោះ យើងប្រាកដជាមិនអាចសន្សំ ប្រាក់បានជាដាច់ខាត។ សុភាសិតខ្មែរមួយពោលថា “ទូកធំ ក្តោងធំ” មាន ន័យថាចំណូលច្រើន ចំណាយក៏ច្រើនទៅតាមហ្នឹងដែរ។ ដូច្នេះទោះជាយើងរកប្រាក់បានប៉ុណ្ណាក៏មិនសល់ដែរ ព្រោះយើងនឹងចំណាយកាន់តែច្រើនឡើង ទៅតាមខ្ទង់ចំណូល។ ចូរធ្វើបញ្ជីចំណាយប្រចាំថ្ងៃ រួចបូកសរុប និងពិនិត្យជារៀងរាល់សប្តាហ៍ ហើយចោទសួរខ្លួនឯង ថាតើចំណាយអ្វីខ្លះ ដែលចាំបាច់ខានមិនបាន និងតើចំណាយអ្វីខ្លះដែលអាចកាត់ចោលបាន។ ចំណាយណាដែលកាត់បាន យើងដកប្រាក់ដែលធ្លាប់ ចំណាយនោះមកសន្សំវិញ។ តើអ្នកបរិភោគអាហារ ក្រៅផ្ទះញឹកញាប់ទេ? តើអ្នកអាចកាត់ចំណាយប្រចាំថ្ងៃ មួយចំនួនចេញបានទេ (ដូចជា កាហ្វេ សុរា បារី ។ល។) ? តើសេវាកម្មអ្វីខ្លះ ដែលអ្នកមិនត្រូវការចំាបាច់ (ទូរទស្សន៍ខ្សែកាប) ? ចូរផ្ទេប្រាក់ខែជាស្វ័យប្រវត្តិមួយចំណែកចូលក្នុងគណនីសន្សំ។ ចូរចងចាំថា ធម្មជាតិជាមនុស្សមានប្រាក់ក្នុងដៃ កាន់តែច្រើនកាន់ តែចង់ចំណាយ។ ដូច្នេះបើប្រាក់ជាប់ក្នុងគណនីសន្សំ ពិបាកដកចេញ ឬមិនអាចដកចេញ ក៏មិនងាយនឹងចំណា…