ការបង្កាត់ពូជរុក្ខជាតិដោយមិនប្រើគ្រាប់
ការបង្កាត់ពូជរុក្ខជាតិមានសារៈសំខាន់ណាស់សម្រាប់កសិករក្នុងការដាំរុក្ខជាតិ ដំណាំហូបផ្លែផ្សេងៗ ជាពិសេសការបង្កាត់ពូជ ដោយមិនប្រើគ្រាប់ដូចជា ការបំបៅ ការតខ្នែង ការតមែក ឬចុង ជាដើម វាធ្វើឱ្យចំណេញពេលវេលា ឆាប់បានទទួលទិន្នផល។ ការបំបៅមែក
គឺជាការបង្កាត់ពូជដោយប្រើមែករបស់រុក្ខជាតិ មានដំណាក់កាលដូចខាងក្រោម៖ 1. ជ្រើសរើសមែកដែលល្អ និងមិនចាស់ពេក ស្លឹកល្អ គ្មានរោគ ឬសត្វបំផ្លាញ បានទទួលពន្លឺថ្ងៃគ្រប់គ្រាន់ 2. កាត់សំបកចេញ ជុំវិញមែកចេញប្រវែង 1 ថ្នាំងដៃ ហើយកោសឲ្យទក់ 3. យកស្រកីដូងហើយដំឱ្យទក់ យកទៅត្រាំទឹក ហើយពូត ឱ្យសល់ទឹកសើមៗ ដាក់ក្នុងថង់ រួចយកទៅរុំមែកដែល ចង់បំបៅ 4. ស្រោចទឹកជាប្រចាំ នៅពេលមែកដែលបំបៅដុះឬស ពណ៌លឿងត្នោត ចុងឬសពណ៌ស (ក្រោយពេលបំបៅ 1-2 ខែ) ទើបអាចកាត់បាន 5. យកមែកទៅផ្សាំ 1-2 ខែ ហើយនាំយកទៅដាំបាន។ ការតមែក ការតមែកគឺជាការយកមែកពូជល្អមកតភ្ជាប់ដើមដែលត្រូវការត និយមប្រើសម្រាប់ការប្តូរពូជដែលល្អជាង ដែលកសិករត្រូវការ ព្រោះទទួលបានផលល្អដូចជាៈ ដើមស្វាយ ខ្នុរ ស្ពឺ ជាដើម។ ការតមែកបែបសម្រួចភ្ជាប់ៈ រុក្ខជាតិ ឬដំណាំដែលនិយមមានដូចជា ទៀប ទទឹម Croton ផ្កាក្រដាសជាដើម។
(1) កាត់មែក ឬដើមដែលត្រូវការត ឱ្យសល់ប្រវែងប្រហែល 4 ថ្នាំងដៃ រួចពុះឱ្យចំកណ្តាល…