មុនពេលបើអាជីវកម្ម តើអ្នកត្រូវយល់ដឹងអ្វីខ្លះ?
មុនពេលបើកមុខជំនួញអ្វីមួយ តើគេគួរពិនិត្យមើលលើចំណុចអ្វីខ្លះ? មុខជំនួញទោះធំឬតូចតែងតែកើតឡើង អំពីគំនិតផ្តួចផ្តើមថាចង់រកស៊ីលើវិស័យអ្វី បំណង និងឆន្ទៈដែលចង់ឲ្យគំនិតនេះទទួលបានផល និងផ្លែផ្កា។ មនុស្សភាកច្រើនតែងតែមានគំនិត និងចង់រកស៊ីលើរបរណាមួយ ក៏ប៉ុន្តែអ្នកខ្លះមានចិត្តរារេក ហើយអ្នកខ្លះក៏ហ៊ានប្រថុប្រថានដែរ។ អ្នកខ្លះបារម្មណ៍ថាខ្លាចខាត ដោយការរកស៊ីគឺមានភាពប្រថុប្រថានពេក។ អ្នកខ្លះគិតថាខ្លួនចាស់ពេក ហួសពេលរកស៊ីហើយ។ អ្នកខ្លះយល់ថា ការធ្វើការឲ្យគេជាបុគ្គលិកដោយទទួលបានប្រាក់ខែវិញ មានប្រាក់ខែចំណូលជាប់លាប់ជាងទៅរកស៊ី ព្រោះជួនកាលចំណេញ ហើយជួនកាលក៏ខាតដែរ។ ការធ្វើជំនួញប្រកបដោយជោគជ័យគឺ ផ្តើមចេញពីការយកគំនិតទាំងប៉ុន្មានដែលខ្លួនមាន មកធ្វើការសិក្សាឲ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្ត បើកជំនួញណាមួយនោះ។ ជាទូទៅ មនុស្សភាគច្រើនតែងតែមានគំនិតល្អៗជាច្រើន ក្នុងការរកស៊ី។ ប៉ុន្តែ អ្វីដែលសំខាន់នោះគឺថា តើគេត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីឲ្យគំនិតល្អៗ ដែលពួកគេមាននោះ អនុវត្តក្លាយជាអាជីវកម្មពិត និងជាក់លាក់មួយ។ យុទ្ធសាស្ត្រ ដំបូង យើងត្រូវមានគំនិតផ្តួចផ្តើមច្បាស់លាស់ ហើយគំនិតនោះគឺ មិនត្រូវងាករេឡើយ។ បើសិនយើងចង់ប្រកបរបរអ្វី យើងត្រូវប្រកាន់គោលជំហរនោះឲ…