តើអ្នកចង់ក្លាយជាសេដ្ឋីទេ? ត្រូវកម្ចាត់ចោលនៅទម្លាប់អាក្រក់ទាំង ១០នេះ
តើអ្នកចង់ក្លាយជាសេដ្ឋីទេ? មនុស្សគ្រប់គ្នាចង់បានបែបនេះ។ ប៉ុន្តែមនុស្សភាគច្រើនមានទម្លាប់អាក្រក់ដែលរារាំងមិនឱ្យគេក្លាយជាសេដ្ឋីបាន។ បើអ្នកអាចបំបាត់ទម្លាប់អាក្រក់ទាំងនេះបាន អ្នកគួរដឹងខ្លួនថាការក្លាយជាសេដ្ឋីមិនមែនជារឿងដែលពិបាកដូចអ្នកគិតនោះទេ។ ខាងក្រោមនេះជាទម្លាប់អាក្រក់ទាំង១០ដែលអ្នកត្រូវតែបំបាត់ឱ្យអស់ពីក្នុងខ្លួន៖ ១. ដេកយូរ មនុស្សជោគជ័យច្រើនតែមានទម្លាប់ក្រោកពីព្រឹក ដែលជាទូទៅគឺច្រើនតែក្រោកមុនមនុស្សផ្សេងទៀត។ ដូច្នេះគេអាចចាប់ផ្តើមធ្វើការ អានព័ត៌មាន ឆ្លើយតបអ៊ីមែល និងហាត់ប្រាណដោយមិនខាតពេលច្រើនសម្រាប់គ្រួសារ។ ២. ព្រងើយកន្តើយចំពោះសុខភាព ទម្លាប់សុខភាពមិនល្អបង្កើតសំណាងអាក្រក់។ ឬបើតាមទ្រឹស្តីព្រះពុទ្ធ សុខភាពជាលាភមហាសាល។ នៅពេលអ្នកមិនមានសុខភាពល្អ អ្នកធ្វើការមិនបានច្រើន និងមានអារម្មណ៍ធុញថប់។ តើអ្នកអាចរកទ្រព្យបានដោយរបៀបណាបើអ្នកគិតតែរវល់តែឈឺ? ៣. មិនអានសៀវភៅ អ្នកមានវិនិយោគពេលវេលា និងការប្រឹងប្រែងដើម្បីពង្រីកចំណេះដឹងរបស់គេ ដើរឱ្យទាន់ព្រឹត្តិការ និងរៀនពីមនុស្សជោគជ័យ។ ការអានសៀវភៅជួយ…