ត្រួសៗ ស្តីអំពីការបែកខ្ញែកគ្នាររវាង កូរ៉េបងប្អូនទាំងពីរនេះ និងការប្រឈមនឹងសង្គ្រាមរាប់ទសវត្ស?

ត្រួសៗ ស្តីអំពីការបែកខ្ញែកគ្នាររវាង កូរ៉េបងប្អូនទាំងពីរនេះ និងការប្រឈមនឹងសង្គ្រាមរាប់ទសវត្ស?
មកទាល់និងពេលនេះជាង ៦០ឆ្នាំហើយ ដែលកូរ៉េបងប្អូនទាំងពីរនេះធ្លាក់ទៅក្នុងសង្គ្រោម និងបាត់បង់អាយុ ជិវិតប្រជាជនស្លូតត្រង់ នៅលើទឹកនេះរាល់លាននាក់។ កាលដើមឡើយប្រទេសកូរ៉េគឺជាប្រទេស​តែមួយ ស្ថិននៅក្រោមសន្តតិវង្ស Joseon (Kingdom of Joseon) តែមួយ ក្នុងចន្លោះ​ឆ្នាំ​១៣៩២ ដល់ ១៨៩៥ នេះបើតាមឯកសារ ដែលចេញផ្សារដោយ Wikipedia។ ពួកគេបានប្រើប្រាស់​ភាសារតែមួយ វប្បធម៍តែមួយ។ តើមូលហេតុអ្វីដែលធ្វើអោយកូរ៉េទាំងពីរ​ពុះហែកទឹកដីនេះទៅជាពីរ? រឿងរ៉ាងដ៏កម្សត់បានចាប់ផ្តើមឡើង​តាមរយការវាយដណ្តើមយក​ពីសំណាក់ប្រទេស​ជប៉ុន នៅចុងសតវត្ស​ទី​១៩ ការបែកជាពីរប្រទេស រវាងកូរ៉េខាងជើង និងខាងត្បូង​ដែលធ្លាប់តែរួបរួមគ្នាតែមួយ កើតឡើងដោយហេតុនេះឯង។ អាណាចក្រ​ជប៉ុន​បាន​កាត់​យក​ឧបទ្វីបកូរ៉េ​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩១០ ហើយចាប់តាំងពីពេលនោះមក រហូត​ដល់​១៩៤៥ កូរ៉េ​គឺ​ជា​ប្រទេស​ចំណុះ​អោយ​ជប៉ុន។ ជប៉ុន​បាន​គ្រប់​គ្រង​ប្រទេស​កូរ៉េ​ដោយ​ប្រើ​អធិរាជ​​អាយ៉ង​ចាប់​តាំង​ពី​ជ័យជម្នះ​របស់​ពួក​គេ​នៅ​​ឆ្នាំ​១៨៩៥​​​ក្នុង​សង្គ្រាម Sino-Japanese លើក​ទី​មួយ។​ ពេល​ដែល​សង្គ្រាម​លោក​លើក​ទី​២​បាន​បញ្ចប់​ទៅ​នៅ​ឆ្នាំ​១៩៤៥ រឿងរ៉ាវ​គឺ​ច្បាស់​ណាស់​ដែល​សម្ព័ន្ធមិត្ត​អាមេរិក​នឹង​ត្រូវ​ចូល​កាន់កា…