ឃើញ​​ម្ដាយ​កូន​ប្រសា​ក្រ​​ពេក​​ មិន​ឲ្យ​ចូលរួម​ពិធី​មង្គល​ការ​ តែ​​​កូន​​កំលោះ​ធ្វើរឿង​ភ្ញាក់​ផ្អើល​មួយ​

ឃើញ​​ម្ដាយ​កូន​ប្រសា​ក្រ​​ពេក​​ មិន​ឲ្យ​ចូលរួម​ពិធី​មង្គល​ការ​ តែ​​​កូន​​កំលោះ​ធ្វើរឿង​ភ្ញាក់​ផ្អើល​មួយ​
ខ្ញុំ ​និង​​មិត្ត​ប្រុស​បាន​​ស្គាល់​គ្នា​​ពេល​នៅ​រៀន​មហាវិទ្យាល័យ​ជាមួយ​គ្នា​។ គាត់​​ជា​មនុស្ស​សង្ហា​តែ​​រឿង​ដែល​ប្លែក​ គឺ​គាត់​មិន​ធ្លាប់​មាន​​សង្សារ ឬ​ពាក់​ព័ន្ធ​ជា​មួយ​មនុស្ស​ស្រី​ពី​មុន​មក​ឡើយ។ ខ្ញុំ​ធ្លាប់​​គិត​​លេង​ៗ​ថា ឬ​មួយ​គាត់​មិន​ចូល​ចិត្ត​មនុស្ស​ស្រី​ទេ​ដឹង។ មាន​ថ្ងៃ​មួយ ខ្ញុំ​បាន​​ទៅ​ដើរ​លេង​ជាមួយ​មិត្តភ័ក្ដិ ហើយ​ក៏​បាន​ជួប​គាត់​ដោយ​ចៃដន្យ​​​ដែល​គាត់​កំពុង​ធ្វើ​ការ​ក្រៅ​ម៉ោង​នៅ​ក្នុង​ក្លឹប​កម្សាន្ត​មួយ​​កន្លែង​។ នៅ​ថ្ងៃ​នោះ​ ​ខ្ញុំ​បាន​ផឹក​ស្រា​ស្រវឹង​ខ្លាំង​ ហើយ​​ក៏​ច្រឡំ​ថើប​គាត់។ នា​ថ្ងៃ​បន្ទាប់​មក​ទៀត ​គាត់​តែង​​តែ​គេច​មុខ​ចេញ​ពី​ខ្ញុំ​ជា​រៀង​រហូត ហើយ​យើង​ទាំង​ពីរ​នាក់​ក៏​មិន​ដែល​បាន​​ជួប​គ្នា​ទៀត​ឡើយ។ តែ​មិន​ដឹង​ថា​​​ទេវតា​លេង​រឿង​អ្វី​ដាក់​យើង​ទាំង​ពីរ​នាក់​ ទើប​ឲ្យ​គាត់​​មក​ដាក់​ពាក្យ​ធ្វើការ​នៅ​កន្លែង​ធ្វើការ​​របស់​ខ្ញុំ។ ​ពេល​​ឃើញ​ខ្ញុំ គាត់​ប្រហែល​គិត​ថា​ខ្ញុំ​ក៏​មក​ដាក់​ពាក្យ​ធ្វើការ​ដូច​គាត់​ដែរ​ហើយ​​មើល​ទៅ​។ នៅ​ថ្ងៃ​នោះ ខ្ញុំ​មាន​សំណួរ​ក្នុង​ចិត្ត​​ជា​ច្រើន​ចង់​សួរ​គាត់​តែ​មិន​ហ៊ាន ម្យ៉ាង​ទៀត​​ព្រោះ​គាត់​​ក៏​មិន​​ព្រម​និយាយ​អ្វី​ចេញ​មក​​​បន្តិច​សោះ​។ គាត់​មើល​ទៅ…