ម្ចាស់ផ្ទះចិត្ត​តិរឆ្ឆាន និងជាងសំណង់ (រឿងពិតក្នងសង្គមអយុតិធម៍)

ម្ចាស់ផ្ទះចិត្ត​តិរឆ្ឆាន និងជាងសំណង់ (រឿងពិតក្នងសង្គមអយុតិធម៍)
ជិវិតពិត៖ ម្ចាស់ផ្ទះមួយចំនួនមានសារជាតិអាក្រក់ជាងសត្វធាតុទៅទៀត។ ដែលរឿងរ៉ាង ម្ចាស់ផ្ទះ និងជាងសំណង់នេះ​បានកើតឡើងជារើយៗ នៅក្នុងសង្គមខ្មែរ ចំពោះរូបខ្ញុំផ្ទាល់ជាមេការជាងរងបន្ទាប់ពីបងថ្លៃខ្ញុំ ក៏ធ្លាប់ បានទទួលបទពិសោធន៍ដ៏ជូរចត់ពីម្ចាស់ផ្ទះ មិនបើកប្រាក់ថ្លៃឈ្នួលអោយចំនួន បីលើក ឬខ្លះទៀតបើកអោយដែល តែមហាសែនលំបាក់ ស្ទើរតែលុតជង្គុងសូមអង្វរ ដើម្បីកូនជាង និងកម្មករក៏មាន។ រឿងមួយក្នុងចំណោមរឿងអាក្រក់ទាំងបីនោះគឺបានកើតឡើង កាល​ពីចុងឆ្នាំ ២០១៥ ខ្ញុំនិងបងថ្លៃបានម៉ៅការ​ជួសជុល​វិឡាអោយឯកឧត្តមម្្នាក់នៅម្តុំទួលគោក ​ការងារធ្វើ​ដូចធម្មតានៅពេលចាប់ផ្តើម លុះធ្វើរួចរាល់អស់ ម្ចាស់ផ្ទះដែលជាឯកឧតុ្តមនោះ មិនបានបើលុយអោយយើងអស់នោះទេ គឺនៅចំពាក់ ៣៧០០ ដុល្លាជាងទៀត។ ហើយរាល់ពេលកន្លងមក ការបើកលុយគឺលំបាកជាង ឡើងភ្នំហេមពាន្តទៅទៀត ដោយមានពេលខ្លះម្ចាស់ផ្ទះ​បើកអោយ ១០០ដុល្លា ខ្លះ៥០ដុល្លាក៏មាន យើងដឹងហើយថា ថ្លៃពលកម្មជួលកម្មករ​គឺគ្នាសុទ្ធតែជាអ្នកអត់ ក្រៃក្រចាក់ចោលស្រុកទំរាំងធ្វើការបានលុយផ្ញើទៅអ្នកផ្ទះនៅឯស្រុកកំណើតម្តងៗគឹគ្នាលំបាកណាស់។ ចុះបើម្ចាស់ផ្ទះមិនបើលុយអោយ​ តើមេការសំណង់បានលុយពីណា បើកអោយកម្មករ។ ក្រោយពីការជួសជុលរួចរាល់ ថ្ងៃមួយ​​ម្ចាស់ផ្ទះនោះបាន​តេ…