ពិធីដុតខ្លួនឲ្យស្លាប់ទៅតាមប្ដីដែលស្លាប់ទៅហើយ របស់ស្រីឥណ្ឌៀ
លទ្ធិកម្មសុត្តី ពិធីដុតខ្លួនឲ្យស្លាប់ទៅតាមប្ដីដែលស្លាប់ទៅហើយរបស់ស្រីឥណ្ឌៀ ទោះបីរឿងនេះ មិនត្រូវតាមទំនងគន្លងធម៌ របស់ព្រះពុទ្ធជាម្ចាស់ទាំងជារឿងដែលមិនមានប្រយោជន៍ដល់យើងដោយចំពោះក៏ពិត តែជារឿងដែលមិនមានប្រយោជន៍ដល់យើងដោយចំពោះក៏ពិត តែជារឿងដែលមានពស្ដុតាងពិតប្រាកដមែនភូតភរ ទាំងជារឿងដែលគេរាប់ថាជាទំនៀមទម្លាប់ ១ យ៉ាងរបស់ឥណ្ឌៀ សឹងមានមកអំពីបុរាណកាលមកហើយ ។ សម្រាប់ "អ្នកដែលស្រឡាញ់វិជ្ជាជុំខ្លួន" រមែងមិនរង្កៀសក្នុងការដែលនឹងមើលនឹងសិក្សារឿងសូម្បីដូចជារឿងនេះឡើយ អាស្រ័យហេតុនេះជាប្រមាណ រឿងលទ្ធិកម្មសុត្តីទើបមកក្នុងប្រាកដក្នុងទីនេះដើម្បីប្រយោជន៍ដល់បុគ្គលជំពូកខ្លះ ដែលត្រូវការចង់ដឹង ។ (ឧកញ៉ា ទេពពិទូរ ក្រសេម តន្ថបណ្ឌិត) ពិធីដុតខ្លួនឲ្យស្លាប់ទៅតាមប្ដីអ្នកដែលស្លាប់ទៅមុនហើយនេះ ហៅតាមភាសាឥណ្ឌៀថា "សុត្តី" មានមកក្នុងចំពូករឿងទំនៀមទម្លាប់របស់ឥណ្ឌៀ សឹងជារឿងដែលគេអាងថា កើតមកអំពី ទេវបញ្ញាត្តិ" គឺជាទេវឱង្ការបញ្ញាត្តិទុកមកឲ្យធ្វើដូច្នោះ ដោយសេចក្ដី…