ហេតុអ្វីមនុស្សត្រូវធ្វើទំនើបកម្មចំណេះជាប់រហូត ?
នៅពេលដែលពេលវេលារំកិលទៅមុខ ការងារមួយចំនួនបានលេចឡើង ហើយការងារមួយចំនួនទៀតក៏ត្រូវហួសសម័យ និងបាត់បង់។ ក្នុងយុគសម័យឌីជីថលមនុស្សត្រូវធ្វើទំនើបកម្មចំណេះដឹងរបស់ពួកគេជាប់រហូត បើពុំនោះទេ គេអាចនឹងបាត់បង់ការងារ ឬមុខរបរ ។ ពីមុនគេគិតថា មនុស្សត្រូវចេះអាន និងចេះសរសេរ ។ ប៉ុន្តែក្នុងសម័យកាលឌីជីថលនេះ ការចេះអាន និងចេះសរសេរមិនត្រូវបានចាត់ទុកថា ជាមូលដ្ឋាននៃចំណេះដឹងទេ។ ការចេះប្រើកុំព្យូទ័រ និងអ៊ីនធើរណេត គឺជាកត្តាមូលដ្ឋានចំនួន២ដែលមនុស្សគ្រប់រូបត្រូវចេះដឹងនៅក្នុងសម័យកាលនេះ ។ ក្រឡេកត្រឡប់ក្រោយបន្តិចនៅក្នុងទស្សវត្សរ៍១៩៩០ អ្នកដែលគ្រាន់តែចេះប្រើកុំព្យូទ័រក៏អាចរកលុយចាយបានដែរនៅពេលនោះ ។ ការវាយអត្ថបទកុំព្យូទ័រមួយទំព័រអាចរកបានចំនួន១ដុល្លារ ។ ការវាយអត្ថបទតាមកុំព្យូទ័របានក្លាយជាមុខរបរមួយដែលអាចរកប្រាក់ចំណូលគ្រាន់បើ ហើយសាលាបង្រៀនវាយអក្សរតាមកុំព្យូទ័រកកើតយ៉ាងច្រើន ។ ប៉ុន្តែក្រោយមកមុខរបរនេះ ក៏បាត់បង់ ហើយរបរអ៊ីនធើរណេតបានចូលមកជំនួសវិញ ។ នៅតាមដងផ្លូវសំខាន់ៗនៅក្ន…