គួរជៀសវាងការចញ្ចឹមកូន តាមរបៀបទាំង ៦យ៉ាងនេះ
ឪពុកម្តាយ និងអាណាព្យាបាលជាច្រើននាក់អាចនឹងនៅមិនទាន់ដឹងខ្លួន ឬសង្កេតឃើញថាទង្វើ ឬរឿងដែលអ្នកអប់រំបង្រៀនដល់កូននោះ ក្លាយជាការធ្វើបាបគេទាំងដោយត្រង់ និងទាំងប្រយោលបែបយល់មិនដល់ទៅវិញ ដូច្នេះយើងនាំគ្នាមកមើលថា តើមានទង្វើណាខ្លះដែលអ្នកមិនគួរនាំយកទៅបង្រៀន ឬប្រើជាមួយកូនរបស់អ្នក? ១.កុំយកក្តីស្រមៃកាលពីនៅក្មេងរបស់អ្នកមកដាក់ធ្វើជាគោលដៅឱ្យកូនដើរតាម គ្រប់គ្នាមានក្តីស្រមៃដែលអាចនឹងដូច និងមិនដូចគ្នា កូនរបស់អ្នកក៏អីុចឹងដែរ គេអាចនឹងមានក្តីស្រមៃ និងការនឹកគិតរបស់គេ ការនាំក្តីស្រមៃរបស់អ្នកមកធ្វើជាគោលដៅឱ្យកូនធ្វើតាមនោះជារឿងមួយដែលខុស ធ្វើឱ្យកូនមានអារម្មណ៍ទើសទាល់ និងអាចនឹងធ្វើឱ្យគេត្រូវទ្រាំធ្វើនូវអ្វីដែលគេមិនចូលចិត្តនោះអស់មួយជីវិត។ ២.ប្រៀបធៀបកូនជាមួយក្មេងដទៃជាប្រចាំ ការប្រៀបធៀបកូនខ្លួនឯងជាមួយក្មេងដទៃគ្រប់ពេលវេលា មិនថាក្នុងផ្នែកណាក៏ដោយ នឹងធ្វើឱ្យគេមានអារម្មណ៍ថារងសម្ពាធ មានអារម្មណ៍ថាខ្លួនឯងមានចំណុចអន់ មានអារម្មណ៍ថាឪពុក-ម្តាយមិនស្រឡាញ់គេ តែទៅស្រឡាញ់អ្នកដទៃខ្លាំងជាង ធ្វ…