ស្តេចគម្លង់៖ អាថ៌កំបាំង​អំពី​មូលហេតុ នៃ​ព្រះរាជា​កើត​ឃ្លង់​សម័យអង្គរ

ស្តេចគម្លង់៖ អាថ៌កំបាំង​អំពី​មូលហេតុ នៃ​ព្រះរាជា​កើត​ឃ្លង់​សម័យអង្គរ
ឃ្លង់​ជា​ជំងឺ​សើ​ស្បែក បណ្ដាលឲ្យ​ស្បែក​ឡើង​កន្ទួល ពក មាន​ទាំង​កមរមាស់ ដំបៅ​ហើយ​ដែល​ធ្វើឲ្យ អវយវៈ​(​ដៃជើង​)​មាន​ភាព​ក្ងែង​ក្ងង់​ប្រកបដោយ​រាងកាយ​អាក្រក់​ក្រៃលែង​។ បើ​ផ្អែក​តាម​ប្រវត្តិសាស្ដ្រ កម្ពុជា ក៏បាន​បង្ហាញថា មាន​ព្រះមហាក្សត្រ ឬ ព្រះរាជា​កើត​ជំងឺឃ្លង់​ផងដែរ ទើប​គេ​បានដឹង​បន្ដ​មកដល់ពេលនេះ​ថា ស្ដេច​គម្លង់​ព្រោះ​គេ​ឃើញ​មាន​បដិមា​ស្ដេច​កើត​ឃ្លង់ ដូចជា នៅតាម​ទីលាន​ស្ដេច​គម្លង់​នៅ​ខាងជើង ជាប់​នឹង ទីលាន​បញ្ជល់​ដំរី​។ ជាពិសេស​នៅ​ភ្នំពេញ ក៏​គេ​ឃើញ​បដិមា​ស្តេច​គម្លង់​នៅខាងមុខ​វត្ត​ឧណ្ណាលោម ផងដែរ ​។ បើ​ផ្អែក​តាម​ឯកសារ​តំបន់​ទេសចរណ៍​នៃ​ព្រះរាជណាចក្រ​កម្ពុជា បោះពុម្ព​លើក​ទី​២ របស់លោក​កែវ​ភួង​ឆ្នាំ​២០០៥​បានបញ្ជាក់​ក្នុង​ទំព័រ ១២៧ បានឲ្យដឹងថា ព្រះ​លាន​ស្តេច​គម្លង់​កសាងឡើង​នៅ​ចុង​សតវត្សរ៍​ទី​១២ ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ មាន​គ្រឹះ​ប្រហែល​២៥​ម៉ែត្រ​និង​មាន​កម្ពស់​៦ ម៉ែត្រ​។ ឈ្មោះ​របស់​ព្រះ​លាន​នេះ​គឺ គេ​ហៅ​ដោយយោង​ទៅតាម​បដិមា​ជា​រូបសំណាក​នៃ​ស្តេច​កើត​ឃ្លង់​គង់នៅ​រានហាល​នៃ​ព្រះ​លាន​។ រូបសំណាក​អំពី​ថ្ម​នោះ​អង្គុយ​លុតជង្គង់​ខាងស្តាំ ​។ រូបសំណាក​សព្វថ្ងៃ​ជា​រូបសំណាក​ចម្លាក់​ទេ ឯ​រូប​ពិត​គឺ​តាំងនៅ​ក្នុង​សារ…