ទស្សនវិជ្ជាៈ សូក្រាត និងពួកសូហ្វីស អ្នកស៊ីឈ្នួលនិយាយនៅក្រុងអាតែន
សូក្រាតត្រូវបានជនជាតិក្រិចចាត់ទុកថា ជាបិតាទស្សនវិជ្ជា ។ គាត់ជាទស្សនវិទូឥតកែប្រែ បានសេចក្តីថាគាត់រស់នៅក្នុងទស្សនវិជ្ជា ហើយដល់ស្លាប់ទៅវិញ ក៏នៅក្នុងទស្សនវិជ្ជាដែរ ។គំនិតដែលគាត់លើកយកមកអនុវត្តគីជាគំនិតសច្ចៈ ហើយមិនមានជាសច្ចៈក្លែងបន្លំឡើយ ។ គាត់ជាទស្សនវិទូដែលចូលចិត្តឱ្យមានសេរីភាពខាងផ្លូវកាយ និងផ្លូវចិត្ត ទុកពេលទំនេរ ដើម្បីធ្វើការគិតពិចារណារឿងសង្គមមនុស្ស ហើយគាត់តែងនិយាយថា
“ម្តាយខ្ញុំជាឆ្មបសម្រាលកូន ចំណែកខ្ញុំជាឆ្មបសម្រាលគំនិត” ។ ចំពោះវិធីបង្រៀនរបស់គាត់មានពីរគឺសិល្បៈបង្កើតគំនិត និងការចំអក ។ សូក្រាតប្រើវិធីបង្កើតគំនិត ចំពោះមនុស្សសាមញ្ញដែលមិនចេះអួតអាងហើយដឹងថា ខ្លួនគ្មានចេះអ្វីសោះ ហើយគាត់ធ្លាប់បង្ហាញដល់សិស្សគាត់នូវវិធីមួយដែលមានឈ្មោះថា “ ហូតយកចំណេះដឹងពីមនុស្ស” ។ ឃ្លាចម្បងរបស់គាត់ស្តីពីទស្សនវិជ្ជាគឺ ខ្ញុំដឹងតែមួយមុខគត់ គឺគ្មានចេះអ្វីសោះ ។ មួយវិញទៀត គាត់បានលើកឡើងថា
“ត្រូវដុសខាត់ព្រលឺង ឱ្យបានប្រសើរជាងដុសខាត់សរីរៈ និងត្រូវជជែកគ្នា ដើម្បីរកការពិត ព្រោះ…